សម្តេចក្រឡាហោម ប្តេជ្ញាបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ និងនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិថ្មី
រាជធានីភ្នំពេញ ៖ នៅក្នុងសារលិខិតរបស់សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា” យើងខ្ញុំ ប្តេជ្ញាបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ និងនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីឆ្លើយតបយ៉ាងស័ក្តិសមទៅនិងទំនុកចិត្ត និងការជឿជាក់របស់ប្រជាពលរដ្ឋ ព្រមទាំងបន្តខិតខំបម្រើ ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ សំដៅរួមចំណែកជម្រុញ ដល់ការលើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍន៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយចីរភាព” ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នេះបានផ្ញើសារលិខិតមួយច្បាប់អបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លា ដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រោសប្រទានត្រាស់បង្គាប់ចាត់តាំង ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៦៕