ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង បន្តចុះចែកអំណោយ ជាគ្រឿងបរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

91

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះរដ្ឋបាលខណ្ឌបឹងកេងកងដោយ បានបន្តរៀបចំចុះចែកអំណោយ ជាគ្រឿងបរិភោគដូចជាសាច់ជ្រូក និងបន្លែស្រស់ៗដឹកតាមរថយន្តចុះចែក ជូនដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ និង ផ្លូវ៣៥០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង និង អ្នកដំណើរផងដែរ។ហើយសកម្មភាពចុះចែកអំណោយ តាមរថយន្តជូនប្រជាពលរដ្ឋ នាថ្ងៃនេះដោយមានការអញ្ជើញចូល រួមពីសំណាក់លោកជំទាវ គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង លោកស្រីសុិន រតនាអភិបាលរងខណ្ឌបឹងកេងកង លោកស្រី ស៊ុយ សែនសករាជ ប្រធានអនុសាខាសមាគមនារីខណ្ឌ បឹងកេងកងព្រមទាំងគណៈអភិបាលខណ្ឌ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូបទៀតដើម្បីជួយសម្រាល រាល់ការខ្វះខាតដល់បងប្អូនប្រជាពលរដ្ឋ បានមួយរយៈនាអំឡុងពេលកូវីដ១៩នេះ។
រដ្ឋបាលខណ្ឌបឹងកេងកងដោយធ្វើការណែនាំទៅ ដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលនូវ អំណោយសប្បុរសធម៌សូមពាក់ម៉ាសការពារ និង រក្សាគម្លាត ហើយត្រូវទឹកបាញ់អាល់កុលលាង សម្អាតដៃហើយពេលទទួលអំណោយរួចសូមចូលផ្ទះវិញរៀងៗខ្លួនផងដែរ។
ខណៈពេលរដ្ឋបាលខណ្ឌបឹងកេងកង និង ក្រុមការងារធ្វើដំណើរតាមរថយន្តដោយដឹក អំណោយជាគ្រឿងបរិភោគទៅចែកជូន ប្រជាពលរដ្ឋដល់មុខផ្ទះនិមួយៗនោះគឺដើម្បីទុកដោះស្រាយ ជីវភាពប្រចាំថ្ងៃនាអំឡុងពេលកូវីដ១៩នេះ ដោយបងប្អូនប្រជាជនដែលទទួលបានអំណោយនេះ គឺពួកគាត់បានសម្ដែងនូវកាយវិការដឹងគុណ និងទឹកចិត្តសប្បាយរីករាយរកអ្វីមកប្រៀបមិនបានឡើយ នៅពេលរដ្ឋបាលខណ្ឌបឹងកេងកង ដឹកអំណោយមកអោយដល់មុខផ្ទះដូចនេះ ទោះបីអំណោយទាំងនោះមានបរិមាណមិន សូវច្រើនក្ដីតែមានសារៈសំខាន់ណាស់ ក្នុងការជួយគ្នីគ្នាពេលជួបគ្រាលំបាកនាអំឡុង ពេលសម័យកូវីដ១៩ពីសំណាក់រដ្ឋបាល ខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង