ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សប្រឡងបាក់ឌុប៣១នាក់ត្រូវបានលោកឡុង ស្រេង ជួយលើការចំណាយក្នុងពេលប្រឡង

517


ព្រៃវែង ៖ ដើម្បីជាការលើកទឹកចិត្ត និងកាត់បន្ថយកា រចំណាយរបស់អាណាព្យាបាល សិស្សានុសិស្សដែល ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិួយភូមិថ្ងៃទី ២០-២១ ខែសីហា ឆ្នាំ២០១៨ លោកឧត្តសេនីយ៍ទោ ឡុង ស្រេង ប្រធានក្រុមការងារចុះជួុយឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ បានរៀបចំកម្មវិធីជូនប្អូនៗសិស្សានុសិស្សចំនួុន៣១ នាក់ ទៅចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្ដព្រៃវែងចំនួន២០នាក់ និងនៅស្រុកពារាំងចំនួន១១នាក់សរុបចុំនួុន៣១នាក់។ សម្រាប់ការចំណាយទាំងការធ្វើដំណើរទៅមក ទាំងការស្នាក់នៅ ទាំងការពិសារអាហារគឺក្រុមការងារឃុំត្នោតជាអ្នកចំណាយទាំងអស់ ដោយមិនឲ្យអាណាព្យាបាលចំណាយនោះទេ ។
ជាមួុយនិងការជូនដំណើរនេះលោកឡុង ស្រេង ក៏បានជូនពរ ដល់ប្អូនៗ សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឡង ឲ្យបានជាប់ទាំងអស់គ្នាព្រោះ សញ្ញាបត្រមួុយនេះមានសារសំខាន់ណាស់ សម្រាប់ជា ឈ្នាន់បន្តការសិក្សាទៅថ្ងៃមុខ។ ជាមួយគ្នានោះលោកក៏បានជម្រាប ទៅអាណាព្យាបាលសិស្សទាំងអស់ សូមកុំព្រួយបារម្មណ៍ ព្រោះក្រុមការងារនិងនៅមើល ថែជាប់ជានិច្ចបើមានរឿងអីកើតឡើង ជាយថាហេតុក្រុមការងារ និងដោះស្រាយជូនភ្លាម។
សូមជម្រាបថាខេត្តព្រៃវែងមាន សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួុន៦៣០៦នាក់ ក្នុងនោះស្រីចំនួន ៣១៥២នាក់ ចែកចេញជា១២មណ្ឌល និង256បន្ទប់។ ស្រុក/ចំនួន៤ដែលមន្ទីអបរំយុវជន និងកីឡាបានជ្រើសរើសសម្រាប់ធ្វើជាមណ្ឌលប្រឡង គឺក្រុងព្រៃវែងមាន៥មណ្ឌល ស្រុកបាភ្នំមាន ៣មណ្ឌល ស្រុកស្វាយអន្ទរមាន៣មណ្ឌល និងស្រុកពារាំងមាន១មណ្ឌល ។

អត្ថបទដែលជាប់ទាក់ទង