ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្ដាំលោកកែវ រ៉េមីមុនពេលឡើងយន្ដហោះទៅ ជើងឯកយុវជនពិភពលោក

108

​ភ្នំពេញ៖លោកកែវ រ៉េមីប្រធានសហព័ន្ធកីឡាតេក្វាន់ដូITF(International Taekwondo Federation)កម្ពុ
ជាបានផ្ដាំជាចុងក្រោយដល់គ្រូបង្វឹក មន្ត្រីដឹកនាំ និង កីឡាករតេក្វាន់ដូរបស់ខ្លួនឲ្យរក្សា សុខភាព ទម្ងន់ សម្រាកឲ្យបានល្អ និងប្រយ័ត្នលើចំណីអាហារ ។

​លោកផ្ដែផ្ដាំបែបនេះនៅព្រលប់ថ្ងៃទី១៨សីហាក្នុងខណៈដែលលោកចូលរួមជូនដំណើរដល់ប្រតិភូកីឡាតេក្វាន់
ដូរបស់លោកដែលទៅចូលរួមប្រកួតជើងឯកពិភពលោកលើកទី១៣នៅទីក្រុងMINSK ប្រទេសបេឡារូស ។លោក
បានផ្ដាំដល់គ្រូបង្វឹក និង ប្រធានប្រតិភូថាទោះបីជាបានទទួលលទ្ធផលបែបណាក៏ដោយក៏មិនត្រូវបន្ទោសកីឡាករដែរហើយគ្រូ និងប្រធានប្រតិភូពេលទៅដល់ប្រទេសម្ចាស់ផ្ទះត្រូវតែស្វះស្វែងរកពត៌មាននានាដែលទាក់ទង់នឹងការប្រកួត
ជាពិសេសកម្មវិធីថ្លឹងទម្ងន់និងកម្មវិធីប្រកួត។កីឡាករពេលទៅដល់មិនត្រូវទំរន់នោះទេត្រូវតែហ្វឹកហាត់ហើយត្រូវ
មានជំនឿលើខ្លួនឯងដាច់ខាត ។

​បើតាមការឲ្យដឹងពីលោកកៅ មករាដែលជាអគ្គលេខាធិការរងសហព័ន្ធនោះថាការចេញទៅប្រកួតនេះកម្ពុជា
នឹងលេងវិញ្ញាសាប្រយុទ្ធទម្ងន់៤៥គីឡូក្រាមចំនួន៣រូប ។ទម្ងន់៥១គីឡូក្រាមមួយរូប ទម្ងន់៥៧គីឡូក្រាម២រូបទម្ងន់
៦៤គីឡូក្រាម៣រូប និង វ័យចាស់មួយរូប ។

​ក្រៅពីនេះលេងវិញ្ញាសាមេគុនឯកត្តជនខ្សែក្រវាត់ខ្មៅមួយដាន់៤រូបមេគុនខ្សែក្រវាត់ខ្មៅ៤ដាន់ មួយរូប វិញ្ញាសាមេគុនក្រុម បច្ចេកទេសពិសេសឯកត្តជនមួយរូប វិញ្ញាសាបច្ចេកទេសពិសេសក្រុម វិញ្ញាសាសំដែងការពារខ្លួននិង វិញ្ញាសាវាយបំបែកក្ដារឯកត្តជន(Power Braeking) ។

​សូមបញ្ជាក់ថានេះជាលើកទី២ហើយដែលកម្ពុជាចូលរួមប្រកួតជើងឯកយុវជនបែបនេះ ។កាលពីឆ្នាំ២០០២
កម្ពុជាបានចូលរួមជាលើកដំបូងនៅកូរេខាងជើងដោយដណ្ដើមបានមេដាយសំរិទ្ធ១គ្រឿងនេះជាលើកទី២ហើយដែល
កម្ពុជាបញ្ជូនយុវជនពិភពលោកបែបនេះ ។

លោកកែវរ៉េមីប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយធីអេហ្វបានមានប្រសាសន៍ថាការប្រកួតនឹងប្រព្រឹត្តិទៅចាប់ ពីថ្ងៃទី១៩រហូតដល់ថ្ងៃទី២៧ខែសីហាឆ្នាំ២០១៨នៅទីក្រុងMINSKនៃប្រទេសបេឡារូសហើយព្រឹត្តិការណ៍នេះអាចនឹង មានប្រទេសចូលរួមចំនួនពី៧០ទៅ៨០ចូលរួមព្រោះជាការប្រកួតកម្រិតពិភពលោកចំណែកសម្រាប់កម្ពុជាបញ្ជូនវ័យយុវជន។

លោកបានបន្តថាសម្រាប់ការចូលរួមប្រកួតលើកនេះលោកមានជំនឿចិត្តខ្លាំងលើការប្រកួតវិញ្ញាសាមេគុន ឯ
វិញ្ញាសាប្រយុទ្ធពួកគេនៅថ្មីៗដែលមានអាយុពី១៤ទៅ១៧ឆ្នាំ ។ ទោះជាយ៉ាងណាក៏លោកកែវ រ៉េមីបានសំណូមពរ
កីឡាករទាំងអស់យកតាមគំរូរបស់រៀមច្បងដែលតែងតែដណ្ដើមបានមេដាយពីគ្រប់វេទិកាប្រកួតក្រៅប្រទេស ។

​លោកសឹម សានត្រានដែលជាអគ្គលេខាធិការរងនិងជាតំណាងក្រុមហ៊ុនភេសជ្ជៈPolygold បានប្រកាសជូន
រង្វាន់ដល់អ្នកបានមេដាយមាសនូវរង្វាន់ចំនួន៤០០.០០០រៀល មេដាយប្រាក់ចំនួន២៥០.០០០រៀល និងមេដាយសំរិទ្ធ
ចំនួន១០០.០០០រៀល ។លោកទទួលស្គាល់ថាថវិកានេះមិនច្រើនមែនវាជាការលើកទឹកចិត្តដល់ជ័យលាភីរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង