ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋសប្បាយចិត្តពេល បានទទួលអំណោយ ពីរដ្ឋបាលខណ្ឌបឹងកេងកងនាសម័យកូវីដ១៩

111

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានបន្តរៀបចំចុះចែកអំណោយជាបន្លែស្រស់ៗ ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋតាមបណ្តោយផ្លូវ៣៧៦ ផ្លូវ១១៣ និងផ្លូវ៣៩៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញហើយសកម្មភាពចុះ ចែកអំណោយនេះដោយមានការអញ្ជើញ ចូលរួមដឹកនាំចែកផ្ទាល់ពីសំណាក់លោកជំទាវ គឹម សុវណ្ណា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងលោកស្រី ស៊ុយ សែនសករាជ ភរិយាលោកអភិបាលខណ្ឌ និងជាប្រធានអនុសាខាសមាគមនារីខណ្ឌ គណៈអភិបាលខណ្ឌ ,លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងព្រមទាំងមន្ត្រីក្រោមឱវាទ ដើម្បីសម្រាលការខ្វះខាតដល់ បងប្អូនប្រជាពលរដ្ឋបានមួយរយៈពេល ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ។
រដ្ឋបាលខណ្ឌបឹងកេងកង សូមណែនាំដល់ បងប្អូនប្រជាពលរដ្ឋដែលមកទទួលនូវអំណោយសប្បុរសធម៌សូមពាក់ម៉ាស រក្សាគម្លាត និងបាញ់អាល់កុល ហើយពេលទទួលអំណោយរួចសូមចូលផ្ទះវិញរៀងៗខ្លួន ជាពិសេសសូមកុំភ្លេចវិធាន៣ការពារ ៣កុំ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង