ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី០៣ឧសភា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៩៣៨នាក់ និងមានឣ្នកជាសះស្បើយ ចំនួន ៣៦១នាក់

51

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១បានប្រកាសថា រហូតដល់ ថ្ងៃទី ៤ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៩៣៨នាក់ (ឆ្លងសហគមន៌ ទាំងអស់) និងមានជាសះស្បេីយ ៣៦១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន ១៦២៩៩នាក់ ចំនួនសំរាកពេទ្យ ១០៣៩៤ និងចំនួនជាសះស្បេីយសរុប កេីន ៥៧៩១នាក់ និង ស្លាប់ថ្មី ១នាក់ សរុប ស្លាប់ ១០៧នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ ហេីយនិងប្រទេសជិតខាងយេីងនិងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ដែរ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 936155 ស្មេីនឹង 55723 ក្នុង១លាន នាក់៕

អត្ថបទដែលជាប់ទាក់ទង