ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឌី វិជ្ជា និង លោកជំទាវហ៊ុន ម៉ាណាផ្ដល់អំណោយ ដល់រដ្ឋបាលខណ្ឌមានជ័យអំឡុងពេលកូវីដ១៩

233

ភ្នំពេញ៖នៅសាលាខណ្ឌមានជ័យកាលពីព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១នេះ ឯកឧត្តម ឆារស៏ វ៉ាន់ , ឯកឧត្តម សៅ ភិរុន និង លោក ជិន ប៊ុនធឿន នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ និងជានាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញដោយ បានអញ្ជើញសំណេះសំណាល និង នាំយកអំណោយរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា មានជាស្បៀង គ្រឿងបរិភោគ និង សម្ភារៈប្រើប្រាស់ទៅផ្តល់ជូនរដ្ឋខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រតិភូតំណាងបានមានប្រសាសន៍ សំណេះសំណាល និងពាំនាំបណ្តាំសួរសុខទុក្ខជូនដល់ថ្នាក់ដឹកនាំខណ្ឌ និងបងប្អូនកងកំលាំងថា ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានយល់ពីសុខទុក្ខ និងការលំបាកបងប្អូនដែលបានប្រចាំការនាពេលកន្លងមក ហើយការនាំយកអំណោយទាំងនេះ មកគឺដើម្បីចូលរួមចែករំលែកភាពនឿយហត់ របស់បងប្អូនដែលឈរជើងប្រចាំការក្នុងភូមិសាស្ត្រខណ្ឌ ពិសេសក្នុងតំបន់ដែលអនុវត្តនូវ ការបិទខ្ទប់របស់រាជរដ្ឋាភិបាលនៅតំបន់មួយចំនួន នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមិនអោយមាន ការរីករាលដាលបន្តនូវជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនរួមមាន៖
១-អង្ករ ០២ តោន
២-ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង
៣-មី ១០កេសធំ ស្មើ ៦០កេសតូច
៤-ភេសជ្ជប៉ូវកំលាំង carabao ១០០កេស
៥-ប៊ីចេង ០១បេ (មាន ២៥គីឡូ)
៦-អំបិល ០១បេ (មាន ២៥គីឡូ)
៧-ទឹកត្រី ១០យួរ ស្មើ ៦០ដប
៨- ទឹកស៊ីអុីវ ១០យួរ ស្មើ ៦០ដប
៩-ទឹកសុទ្ធ ARUNA ២០០កេស
១០-អាល់កុល ១៥០ លីត្រ
១១-ម៉ាស់ ០២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់
លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ រីករាយស្វាគមន៍ទទួលអំណោយ ដ៏ថ្លៃថ្លានេះណាស់ ហើយសូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ដែលតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនកងកំលាំងគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានឧបត្ថម្ភជាអំណោយ ដ៏សែនសប្បុរសនៅពេលនេះ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង