ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌចំការមន បានទទួលអំណោយនូវគ្រឿងបរិភោគពី លោកជំទាវ ហ៊ុន ស៊ីណាត

365

 

ភ្នំពេញ៖នៅសាលាខណ្ឌចំការមនកាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ ចំការមនដោយបានអញ្ជើញទទួលនូវគ្រឿងបរិភោគ ដែលជាអំណោយរបស់លោកជំទាវ ហ៊ុន ស៊ីណាត ជូនមករដ្ឋបាលខណ្ឌចំការមន ដើម្បីសម្រាប់ប្រើប្រាស់ចែកជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌចំការមន ដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយអំណោយរបស់លោកជំទាវ ដែលបានជូនមករដ្ឋបាលខណ្ឌ រួមមាន៖អង្ករ ចំនួន ០១តោន,មី ចំនួន ០៩កេសធំ,ទឹកត្រី ចំនួន ៥០យួរ
ត្រីខ ចំនួន ០៥កេសធំផងដែរ។
ជាមួយគ្នានោះផងដែរ រដ្ឋបាលខណ្ឌចំការមន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកជំទាវ ហ៊ុន ស៊ីណាត ដែលបានឧបត្ថម្ភនូវគ្រឿងបរិភោគជូនមករដ្ឋបាលខណ្ឌ និងសូមវត្ថុស័ក្តិសិទ្ធក្នុងលោកប្រសិទ្ធពរជ័យសព្ទសាធុការជូន លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅៗ និងក្រុមគ្រួសារជាទីស្រលាញ់ សូមជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង