ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីសម្រុក ដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅ តំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារទៀត នៅថ្ងៃទី៣និង០៤ឧសភានេះ

333

 

ភ្នំពេញ៖ តាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គឺបានដាក់
បញ្ជាឱ្យអាជ្ញាធរខណ្ឌ សហការឱ្យបានល្អជាមួយ កងទ័ពជើងគោកក្នុងការដឹកជញ្ជូន ស្បៀងអាហារ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ពិសេសប្រជាពលរដ្ឋនៅតំបន់ក្រហម ។
ជាក់ស្តែងនៅថ្ងៃទី៣និង០៤ឧសភា ២ថ្ងៃជាប់គ្នានេះអាជ្ញាធររាជធានីបានសម្រុកដឹកជញ្ជូនស្បៀង អាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ ក៏បានផ្តល់ជូនទៅកងកម្លាំងទាហានជើងគោក និងអង្គរក្សផងដែរ ដែលពួកគាត់បានបំពេញការងារលើការដឹកបញ្ជូន ស្បៀងអាហារទាំងនេះទៅចែក ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដោយគិតមកដល់ពេលនេះស្បៀងអាហារប្រមាណ ជាង២០ម៉ឺនកញ្ចប់ហើយបានដឹកជូន ដល់ដៃពលរដ្ឋនៅតំបន់បិទខ្ទប់ទាំងនោះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ៖នៅថ្ងៃទី៣និង០៤ឧសភានេះ ២ថ្ងៃជាប់គ្នានេះ អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារទៅជូន ទៅបងប្អូនប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត
ក្នុងនោះបានដឹកជញ្ជូនទៅចែកជូន ប្រជាពលរដ្ឋក្រីក្រី នៅខណ្ឌមានជ័យចំនូន១៤៧០០គ្រួសារ នៅពោធិសែនជ័យចំនួន១៣៧០០គ្រួសារ ខណ្ឌសែន សុខ១៣០០ ខណ្ឌព្រែកព្នៅ ១០០០គ្រួសារ ខណ្ឌឬស្សីកែវចំនួន២០០០គ្រួសារ ខណ្ឌជ្រោយចង្វា ១០០០គ្រួសារ ខណ្ឌដូនពេញចំនួន៩០០គ្រួសារ ខណ្ឌ៧មករា ១០០០គ្រួសារ ខណ្ឌទួលគោក ៨០០គ្រួសារ ខណ្ឌចំការមន ៦០០គ្រួសារ
ខណ្ឌច្បារអំពៅចំនួន៨០០គ្រួសារ ខណ្ឌកំបូលចំនួន១២០០គ្រួសារ និងក្រុមការងារចំនួន៥០០ ។ ក្នុងចំនួននេះក៏មានការជួយឧបត្ថម ចំពោះកងកម្លាំងទាហានជើងគោកនិងអង្គរក្សផងដែរ។
គួរបញ្ជាក់ថា ៖កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ជាង២០០នាក់ និងរថយន្តជាង៦០គ្រឿង ដើម្បី ដឹកជញ្ជូនស្បៀងអាហារទៅចែកជូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង