ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្ដេចតេជោ និងសម្ដេចគិតិព្រឹទ្ធបណ្ឌិត មកឧបត្ថម្ភ ដល់ប្រជាពលរដ្ឋខ្វះខាត ១១៦ គ្រួសារ ក្នុងតំបន់ក្រហម នៃសង្កាត់ទួលសង្កែទី១

33

 

ភ្នំពេញ៖ក្រោយទទួលបានសំណើពីប្រជាពលរដ្ឋតាម បណ្ដាញទំនាក់ទំនងសង្គម និងអនុវត្តតាមមតិដឹកនាំរបស់ លោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ រដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងមានការចូលរួមពី លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ និងសហការី កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានពាំនាំស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភជូនដល់បងប្អូន ប្រជាពលរដ្ឋស្នាក់នៅតាមបន្ទប់ជួល ដែលមានជីវភាព ខ្វះខាតក្នុងតំបន់ក្រហម ជាតំបន់ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន ចំនួន ១១៦ បន្ទប់ ស្មើនឹង ចំនួន ១១៦ គ្រួសារ ស្ថិត នៅភូមិចុងខ្សាច់ ចំនួន ១៤ គ្រួសារ និងភូមិផ្សារតូច ចំនួន ១០២ គ្រួសារ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹងថា៖ អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចទាំងទ្វេ តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ជូនគ្រួសារនីមួយៗ នាឱកាសនេះ រួមមាន ក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១ យួរ និងត្រីខ ១០ កំប៉ុង៕

អត្ថបទដែលជាប់ទាក់ទង