ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បញ្ចូនកីឡាករ៥ប្រភេទ ទម្ងន់ចូលរួម SEA GAMES 2021 នៅវៀតណាម

150

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងបញ្ចូនកីឡាករប្រដាល់គុនខ្មែរចំនួន៥នាក់លើ៥ប្រភេទទម្ងន់ចូលរួមនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ដោយសារកម្ពុជាគ្មានកីឡាការិនីគុនខ្មែរឡើយនាពេលបច្ចុប្បន្ននេះ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍តាមសារអេឡិចត្រូនិចថា ឆ្នាំនេះសហព័ន្ធត្រូវបានក្រសួងអប់រំ យុជន និងកីឡាអនុញ្ញាតឲ្យចូលរួមជម្រើសជាតិឆ្នាំ២០២១ ក្នុងនោះគ្រូបង្វឹកមានចំនួន៤រូប និងកីឡាករចំនួន១៤នាក់ គ្មានកីឡាការិនីឡើយ។
ចំពោះកីឡាករទំាង១៤គណៈកម្មជ្រើសរើសយ៉ាងត្រឹមត្រូវដើម្បីត្រៀមហ្វឹកហាត់កីឡាគុនខ្មែរចូលរួមព្រឹត្តិការណ៍កីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម។ កីឡាករទំាង១៤នាក់យើងបញ្ជូនទៅចូលរួម SEA GAMES 2021 តែ៥ប្រភេទទម្ងន់តាមម្ចាស់ផ្ទះវៀតណាមកំណត់រួមមានទម្ងន់ ៥៤គីឡូក្រាម ទម្ងន់ ៥៧ គីឡូក្រាម ទម្ងន់ ៦០ គីឡូក្រាម ទម្ងន់ ៦៣.៥ គីឡូក្រាម និងទម្ងន់៨១ គីឡូក្រាម។
លោក តែម ម៉ឺន បានបន្ថែមទៀតថា កីឡាករគុនខ្មែរមាន១៤រូបដូចជា កីឡាករ ភុន ពិសិត ប្រភេទទម្ងន់៤៥ គ.ក្រ កីឡាករ សៃនី សៃណេត ប្រភេទទម្ងន់ ៤៨គ.ក្រ កីឡាករ ខាំ ខ្លានាង ប្រភេទទម្ងន់៥១គ.ក្រ កីឡាករ រិន ដាវីត ប្រភេទទម្ងន់៥៤គ.ក្រ កីឡាករ កាន់ ម៉េងហុង ប្រភេទទម្ងន់៥៤គ.ក្រ កីឡាករ ប៊ុន គន្ធា ប្រភេទទម្ងន់៥៧គ.ក្រ កីឡាករ លី សុជាតិ ប្រភេទទម្ងន់៥៧គ.ក្រ កីឡាករ ឃុន បូរ៉ា ប្រភេទទម្ងន់៦០គ.ក្រ កីឡាករ សោម ពិសិដ្ឋ ប្រភេទទម្ងន់ ៦៣,៥០គ.ក្រ កីឡាករ ប៉ោ ភារិទ្ធ ប្រភេទទម្ងន់ ៦៣,៥០គ.ក្រ។
កីឡាករ ឡៅ ចិត្រ្តា ប្រភេទទម្ងន់៦៧គ.ក្រ ម្ចាស់មេដាយសំរិទ្ធ SEA GAMES ទំាង២លើក កីឡាករ ប៊ុនលន បញ្ញា ប្រភេទទម្ងន់៦៧គ.ក្រ និងកីឡាករ ឡៅ ចន្ទ្រា ប្រភេទទម្ងន់៧១គ.ក្រ ម្ចាស់មេដាយសំរិទ្ធ SEA GAMES លើទី៣០។ គូ្របង្វឹកវិញមានលោកគ្រូ ហេង ប៊ុនឃីម ជាឳពុកបង្កើត អតីតមេដាយមាស SEA GAMES លោកគ្រូជំនួយ សេន ប៊ុនថេន លោកគ្រូជំនួយ ស៊ីវុត្ថា ក្រុមជម្រើសជាតិថ្នាល ២០២០ លោកគ្រូជំនួយ ឡៅ ស៊ីណាត និងលោកគ្រូជំនួយ អតីតមេដាយមាស SEA GAMES ឃុន ឌីម៉ា៕

អត្ថបទដែលជាប់ទាក់ទង