ក្រុមហ៊ុន Cellcard សហការផ្គត់ផ្គង់ ប្រព័ន្ធសេវាអតិថិជន ទាន់ហេតុការណ៍ដល់ផ្សារទំនិញអនឡាញ របស់ក្រសួងពាណិជ្ជកម្ម
ភ្នំពេញ ៖ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់ក្រហមក្នុងការទំនាក់ទំនងទិញទំនិញ តាមផ្សារទំនិញ អនឡាញ របស់ក្រសួងពាណិជ្ជកម្ម (shop.moc.gov.kh) ក្រុមហ៊ុន Cellcard បានសហការផ្គត់ផ្គង់ប្រព័ន្ធ សេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline) សម្រាប់ក្រសួងពាណិជ្ជកម្មប្រើប្រាស់ ដើម្បីបម្រើសេចក្ដី ត្រូវការរបស់ប្រជាពលរដ្ឋ។
ការប្រគល់ទទួលប្រព័ន្ធខាងលើត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ រវាងឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Laszlo Barta នៃក្រុមហ៊ុន Cellcard។
ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline) នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ហើយនឹងប្រកាសផ្សាយជាសាធារណៈតាមរយៈទំព័រ Facebook របស់ក្រសួងពាណិជ្ជកម្ម៕