ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនអប់រំ អ្នកលេងល្បែងស៊ីសង ខុសច្បាប់៦នាក់ នៅស្រុកបវេល

30

បាត់ដំបង៖ កម្លាំងផ្នែកជំនាញបានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលប្រាំដើម នៃអធិការដ្ឋាននគរបាលស្រុកបវេល បានធ្វើការចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរ៥២សន្លឹក) ០១លើក ឃាត់ខ្លួនមនុស្សចំនួន ០៦នាក់។ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី នៅចំណុចភូមិថ្មី ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។ ជនប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ទាំង៦នាក់រួមមាន៖ ១.ឈ្មោះ ភើស សៀវហ៊ុន ភេទស្រី អាយុ ៥១ឆ្នាំ ២.ឈ្មោះ នច នួន ភេទស្រី អាយុ ៥៦ឆ្នាំ ៣.ឈ្មោះ ខន ចន្ទី ភេទស្រី អាយុ ២៧ឆ្នាំ ៤.ឈ្មោះ សំ ឆានី ភេទស្រី អាយុ ៣៥ឆ្នាំ ៥.ឈ្មោះ យ៉េះ វណ ភេទស្រី អាយុ ៣៦ឆ្នាំ និង៦.ឈ្មោះ យឹម សៅឈាន ភេទប្រុស អាយុ ៥៩ឆ្នាំ អ្នកទាំង០៦នាក់រស់នៅភូមិថ្មី ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
នៅក្រោយពេលធ្វើកំណត់ហេតុសាកសួររួច សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត និងឱ្យវិលត្រឡប់ទៅសហគមន៍វិញ៕

អត្ថបទដែលជាប់ទាក់ទង