ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌដង្កោ នាំអំណោយសម្ដេចតេជោ ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀង ក្នុងអំឡុងពេលបិទខ្ទប់ ចំនួន ៣១៣គ្រួសារ ដែលរស់នៅក្នុងសង្កាត់ព្រៃស

36

 

ភ្នំពេញ៖លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ នៅព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយដ៏ថ្លៃថ្ លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនតាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកជូនបងប្អូនប្រជាពលរដ្ឋដែល ខ្វះខាតស្បៀងក្នុងអំឡុងពេលបិទខ្ទប់ ចំនួន ៣១៣គ្រួសារ ដែលរស់នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹងថា៖ អំណោយរួមមាន អង្ករចំនួន ២៥គីឡូ មី ១កេស និងត្រីខកំប៉ុង ១យួរ ក្នុងមួយគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង