ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីខេត្ដ និងស្រុកអង្គស្នួល ចុះពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩កម្រិតបឋម នៅសាលាអនុវិទ្យាល័យចែកចាន

1,465

កណ្ដាល៖ នៅថ្ងៃ១១រោច ខែពិសាខឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល និង លោក ខុន សេរីរដ្ឋា អភិបាល ស្រុកអង្គស្នួល បានអញ្ជើញចុះពិនិត្យមណ្ឌលព្យាបាលអ្នកផ្ទុកជំងឺកូវីដ-១៩ កម្រិតបឋម បណ្ដោះអាសន្ន ចំនួនបីកន្លែង នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។
លោ នៃ ចារី អភិបាលរងខេត្តកណ្ដាល និង លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ក្រៅពីបានចុះពិនិត្យមណ្ឌលព្យាបាលអ្នកផ្ទុកជំងឺកូវីដ-១៩កម្រិតបឋម ក៏បានត្រួតពិនិត្យការរៀបចំប្រព័ន្ធទឹក ភ្លើង ការរៀបចំធ្វើបន្ទប់ទឹកបណ្ដោះអាសន្ន នៅ ក្នុងអនុវិទ្យាល័យ បែកចាន និង សាលាបឋមសិក្សា កុយតិប ផងដែរ។
លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ក៏បានចុះពិនិត្យមណ្ឌលព្យាបាលអ្នកផ្ទុកជំងឺកូវីដ-១៩ កម្រិតបឋម បណ្ដោះអាសន្ន នៅក្នុងវិទ្យាល័យ ហ៊ុនសែន ថ្នល់ ទទឹងនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។
សូមបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅអនុវិទ្យាល័យ បែកចាន និង សាលាឋមសិក្សា កុយ តិប មានអ្នកសម្រាកព្យាបាលជំងឺកូវីដ-១៩ សុបចំនួន ១៥០នាក់ និងនៅវិទ្យាល័យ ហ៊ុនសែន ថ្នល់ទទឹង មានអ្នកសម្រាកព្យាបាលជំងឺកូវីដ-១៩ សុបចំនួន ៦២ នាក់ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង