កាប់ប្រពន្ធចំនួន១០ពូថៅស្លាប់នៅនឹងកន្លែង រួចទៅចងកសម្លាប់ខ្លួនឯង ដោយសារការប្រច័ណ្ឌ
ភ្នំក្រវាញ៖ ដោយសារការប្រច័ណ្ឌ ប្តីបានទាញពូថៅ កាប់ប្រពន្ធចំនួន១០ពូថៅ ស្លាប់នៅនឹងកន្លែងនៅលើគ្រែ រួចទៅរត់ទៅចងកសម្លាប់ខ្លួនឯង នៅដើមឈើនៅក្បែរផ្ទះ។
អធិការដ្ឋាននគរបាល ស្រុកភ្នំក្រវាញ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៦និង ៤៥នាទីព្រឹក សមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌ បានទទួលពាក្យបណ្ដឹងករណីឃាតកម្ម ប្ដីកាប់ប្រពន្ធ ត្រូវជាច្រើនពូថៅ បណ្ដាលស្លាប់នៅនឹងកន្លែង រួចទៅចងកសម្លាប់ខ្លួនឯង នៅនឹងដើមក្រូចឆ្មារ ក្បែរផ្ទះ នៅចំណុចអំពួច ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះ ពុំ មុត ភេទប្រុសអាយុ ៦៤ឆ្នាំ រស់នៅភូមិឃុំខាងលើបានឈ្លោះប្រកែចទាស់ពាក្យសម្ដីគ្នាជាមួយប្រពន្ធឈ្មោះ សែម ផាត អាយុ ៤៦ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា រួចក៏យកពូថៅកាប់មកលើជនរងគ្រោះត្រូវជាច្រើនពូថៅ ត្រូវចំត្រង់ ត្រចៀកខាងឆ្វេង ១ពូថៅ ក្រោមចង្កា ផ្នែកខាងឆ្វេង ១ពូថៅ ផ្នែកខាង ស្ដាំ ១ពូថៅ ក្រោមទងត្រជៀកខាងស្ដាំ ១ ពូថៅ ជំហៀងខាងស្ដាំក្រោមគុម្ពត្រជៀក ១ពូថៅ បំពង់កខាងឆ្វេង ១ពូថៅ និងមានស្នាមរបួសជាច្រើនកន្លែងទៀត បណ្ដាយឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង។ ក្រោយពីកាប់សម្លាប់ជនរងគ្រោះរួច ជនសង្ស័យខាងលើក៏យកខ្សែគោទៅចងកសម្លាប់ខ្លួនឯងនឹងដើមក្រូចក្បែរផ្ទះ។
ក្រោយពីលោក វ.ទ តាន់ គារិទ្ធ អធិការ ដឹកនាំកម្លាំងសមត្ថកិច្ចជំនាញស្រុក សហការជាមួយនគរបាលជំនាញខេត្ត ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងស្រាវជ្រាវ រួចសន្និដ្ឋានបានថា ករណីនេះមូលបណ្ដាលមកពីប្ដីប្រច័ណ្ឌប្រពន្ធ ហើយកម្លាំងជំនាញក៏ធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យក្រុមគ្រួសាររងគ្រោះ យកទៅធ្វើបុណ្យតាមព្រពៃណី៕