ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង យកទេយ្យទានទៅ ប្រគេនព្រះសង្ឃនៅវត្តមហាមន្រ្តី

135

ភ្នំពេញ៖លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានអោយដឹងថា ដោយកាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ
រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំ គណៈអភិបាល លោក លោកស្រីអភិបាលរងខណ្ឌ និងចៅសង្កាត់អូឡាំពិក ព្រមទាំងក្រុមការងារ បានយកទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់នៅ វត្តមហាមន្ត្រី រួមមានដូចជា៖ អង្ករ១តោន ,ម៉ាស២កេស ,ជែល២កេស ,មី៣០កេស ព្រមទាំងចូលរួមបច្ច័យមួយ ចំនួនដោយក្នុងនោះគឺមួយកុដិៗ ទទួលបានបច្ច័យ២០ម៉ឺនរៀល ផងដែរដោយ សរុប៣១កុដិក្នុងវត្តមហាមន្រ្តីទាំងមូល ដែលស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ។
សូមអនុមោទនាផលបុណ្យ និងជូនបុណ្យដល់បងប្អូនគ្រប់ៗគ្នា៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង