ក្រុមការងារថ្នាក់កណ្ដាល គណបក្សប្រជាជនកម្ពុជា ចុះជួយរាជធានីភ្នំពេញ យកអំណោយចែកជូន ប្រជាជននាអំឡុងពេលសម័យកូវីដ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២១នេះ ក្នុងនាមក្រុមការងារថ្នាក់ កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយរាជធានីភ្នំពេញ លោកជិន ប៊ុន ធឿន បានចុះជួបសាកសួរសុខទុក្ខប្រជាជន និងនាំយកអង្ករចំនួន៣តោន ទៅប្រគល់ជូនមន្ត្រីមូលដ្ឋានសំរាប់ចាត់ចែងចែកជូន ប្រជាពលរដ្ឋដែលជួបប្រទះនូវការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ក្នុងអំឡុងពេលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ១៩ នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាតែងយកចិត្តទុកដាក់ គិតគូពីសុខទុក្ខបងប្អូន ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ ជាពិសេសក្នុងកាលៈទេសៈ ដែលប្រទេសយេីងកំពុង ប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ ដោយមិនទុកឲ្យ ប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារការដាច់ស្បៀងអាហារ ដោយយេីងមិនបានដឹង ហេីយមិនបានដោះស្រាយនោះឡេីយ ពោលគឺ សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជា សុខទុក្ខរបស់សម្តេចផ្ទាល់ ។ ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត និងសូមគោរពអនុវត្តតាម វិធានការនានារបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងជាពិសេសសូមបន្តអនុវត្តឲ្យបាន ខ្ជាប់ខ្ជួននូវវិធានការរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ) និង ៣ កុំ ( ១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រេីម៉ាសុីនត្រជាក់ច្រេីនពេក រកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រេីនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដេីម ) ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩ ទាំងអស់គ្នា ៕ដោយសុវណ្ណភូមិ