ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយដ៏ថ្លៃថ្លា បំផុតរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានរដ្ឋបាលខណ្ឌប្ញស្សីកែវ នាំយកទៅចែកជូន ដល់ប្រជាពលរដ្ឋជួប ការខ្វះខាតស្បៀងអាហារ ចំនួន ៣,៥៧៥ គ្រួសារ នៅតាមសង្កាត់ទាំង៧

67

ភ្នំពេញ៖រដ្ឋបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានពាំនាំស្បៀងអាហារជា អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភជូនដល់បងប្អូន ប្រជាពលរដ្ឋកំពុងប្រឈម នឹងបញ្ហាខ្វះខាតស្បៀងអាហារ ដោយសារតែស្ថិតក្នុងតំបន់ ត្រូវបានបិទខ្ទប់ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់និងកាត់ផ្ដាច់ការ ចម្លងមេរោគកូវីដ១៩ នៅទូទាំងមូលដ្ឋានខណ្ឌ សរុបចំនួន ៣,៥៧៥ គ្រួសារ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនេះ អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចទាំងទ្វេ តាមរយៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ជូនបងប្អូនទាំង ៣,៥៧៥ គ្រួសារខាងលើ ដោយក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ទឹកត្រី ១យួរ និងត្រីខ ១០ កំប៉ុង។

មន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថា៖ ដោយឡែក នៅថ្ងៃខែឆ្នាំដដែល អំណោយសប្បុរសជន តាមរយៈ លោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានផ្តល់ជូន ប្រជាពលរដ្ឋ ដែលជួបមានការខ្វះខាត ក្នុងសង្កាត់ទួលសង្កែទី២ ចំនួន ១៥១ គ្រួសារ បានទទួល អំណោយផ្ដល់ជូន ក្នុងមួយ គ្រួសារៗ ទទួលបាន៖ អង្ករ ២០ គីឡូក្រាម ទឹកស៊ីអ៊ីវ ២ ដប ត្រីខ ១០ កំប៉ុង និងមី ១២ កញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង