ឆេះផ្ទះកម្មករ និងម៉ូតូចំនួន៥គ្រឿង ទាំងស្រុងគ្មានសល់
ភ្នំពេញ ៖ អគ្គិភ័យដែលឆាបឆេះផ្ទះកម្មករ មួយកន្លែង កាលពីនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថៃ្ងអង្គារ៍ ទី១១ ខែឧសភា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចផ្លូវវិមានឈ្នះឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ម្ចាស់ឈ្មោះ សឿង ម៉េងអៀង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមេការគ្រប់គ្រងគ្រឿងចក្រ
មូលហេតុឆាបឆេះនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ឆេះប្រភេទសំណង់ : រោងដែកប្រក់ស័ង្កសី (ទំហំ ៧ម៉ែត្រ x ២០ម៉ែត្រ) នឹងម៉ូតូ ៥គ្រឿង មានផ្លាកលេខចំនួន ៣គ្រឿង អត់ផ្លាកលេខចំនួន ២គ្រឿង
១-ម៉ាកហុងដាឌ្រីមសង់ ផ្លាកលេខ កំពង់ចាម 1P-0189
២-ម៉ាកហុងដាឌ្រីមសង់ ផ្លាកលេខ ក្រចេះ 1D-0672
៣-ម៉ាកហុងដាឌ្រីមសង់ ផ្លាកលេខ ក្រចេះ 1C-3776
៤-ម៉ាកហុងដាឌ្រីមសង់ ផ្លាកលេខឆេះអស់
៥-MSX ផ្លាកលេខឆេះអស់ខូចខាតសំភារៈ ឆេះសម្ភារៈរោងស្នាក់នៅ នឹងម៉ូតូ ៥គ្រឿងអស់ទាំងស្រុង និងពុំបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
ក្នុងរណីអគ្គភ័យឆាបឆេះនេះ មិនបណ្ដាលអោយ មានមនុស្សរងរបួសឡេីយ ដោយប្រេីប្រាស់ រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ២គ្រឿង ប្រើប្រាស់ទឹក ប្រេីប្រាស់ទឹកអស់ចំនួន ២ឡាន ស្មេីរនឹង ៨ម៉ែត្រគូប
រថយន្តជំនួយពន្លត់អគ្គិភ័យរួមមាន៖រថយន្តរណ្តៅដី ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មេីរនឹង ៦ម៉ែត្រគូប៕