ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្បៀងអាហារ និងថ្នាំពេទ្យ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជូនទៅប្រគល់ជូន ជនពិការភាពនិងជនងាយរងគ្រោះ តាមមណ្ឌលទាំង២អស់ហើយ

103

 

ភ្នំពេញ៖ អំណោយស្បៀអាហារនិងថ្នាំពេទ្យមួយចំនួនរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ខែឧសភានេះ ហើយលោកស្រីប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានប្រគល់អំណោយទាំងនេះ បន្តទៅជូនជនពិការ និងជនងាយរងគ្រោះនៅមណ្ឌលសំចត រាជធានីភ្នំពេញ និងមណ្ឌលឱកាសខ្ញុំ រួចរាល់ហើយនាល្ងាចថ្ងៃទី ១១ ឧសភា ដដែលនេះ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើង នៅព្រលប់ថ្ងៃទី១១ឧសភានេះថា អំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ការផ្តល់ជូនដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខាងមន្ទីរ របស់លោកស្រី បានយកទៅប្រគល់ជូនទៅដល់ ជនរងគ្រោះនិងជនងាយរងគ្រោះ នៅមណ្ឌលសំចតរាជធានីភ្នំពេញ និងមណ្ឌលឱកាសខ្ញុំរួចរាល់ហើយ ។
លោកស្រី មុំ ចាន់ដានី ក្នុងនាមប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះទាំងអស់ សូមថ្លែងនូវការអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចទាំងពីរ ដែលសម្តេច តែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់ ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ កន្លងមកនេះ។ អំណោយនេះ គឺជាអំណោយសម្រាប់ បំពេញបន្ថែមសំរាប់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតដោយសារថា ប្រជាពលរដ្ឋទាំងនេះ តែងបានទទួលបាននូវ ការជួយឧបត្ថម្ភ ពីសំណាក់សម្តេចទាំងទ្វេ ជាបន្តបន្ទាប់ហើយ។ លោកស្រី ក៏បានបញ្ជាក់ផងដែរថា ចំពោះអំណោយ ជាថ្នាំពេទ្យនោះ លោកស្រី មិនបានប្រគល់ផ្ទាល់ទៅឲ្យបងប្អូន ពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ដោយផ្ទាល់នោះទេ គឺប្រគល់ទៅទៅឱ្យប្រធានមណ្ឌលនីមួយៗ ដើម្បីចាត់ចែងបន្ត ពេលពួកគាត់មានជំងឺឈឺស្កាត់។
គួរបញ្ជាក់ថា ៖អំណោយស្បៀងអាហារនិងថ្នាំពេទ្យ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញនេះ រួមមាន ថ្នាំវិតាមីន C ចំនួន ៥០០ទីប ,មី ចំនួន ១០កេសធំ និង ផ្ដល់ជូនជនពិការភាព ចំនួន ១៣៥នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម មី មួយកេសតូច និងត្រីខ១០កំប៉ុង៕

អត្ថបទដែលជាប់ទាក់ទង