ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយដ៏ថ្លៃថ្លារបស់ លោលហ៊ុន ម៉ាណែត និងអំណោយសប្បុរជន ត្រូវបានរដ្ឋបាលខណ្ឌប្ញស្សីកែវ នាំមកផ្ដល់ជូន ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៥០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

78

 

ភ្នំពេញ៖លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ តំណាង លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងសង្កាត់ទួលសង្កែទី១ រួមជាមួយសប្បុរសជន និងឯកឧត្តមតំណាងក្រុមការងាររបស់មូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ នាំយកនូវ អំណោយដ៏ថ្លៃថ្លារបស់ លោកហ៊ុន ម៉ាណែត និងលោកស្រី , អំណោយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងអំណោយរបស់មន្ទីរពេទ្យ សូរិយា ចែកជូនដល់ប្រជាពលរដ្ឋ និងកម្មកររស់នៅតាមបន្ទប់ជួលក្នុងតំបន់បិទខ្ទប់ “តំបន់ក្រហម” ស្ថិតក្នុងភូមិទួលសង្កែ និងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ សរុបចំនួន ២៥០គ្រួសារ ក្នុងនោះ អំណោយផ្ដល់ជូន ក្នុងមួយគ្រួសារ ៗ ទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ (១០កំប៉ុង) ទឹកស៊ីអ៉ីវ ១ យួរ ទឹកត្រី ១ យួរ ស្ករស ១ គីឡូក្រាម ប្រេងឆា ១ ដបថ្នាំពេទ្យ ១ កញ្ចប់ និងម៉ាស់ ១ ប្រអប់៕

អត្ថបទដែលជាប់ទាក់ទង