ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុន សែន នឹងជួបជាមួយថ្នាក់ដឹកនាំ មកពីគណបក្សនយោបាយទាំង២០ ពិភាក្សាគ្នាក្នុងការបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់

78

សម្តេចតេជោហ៊ុនសែន បានប្រកាសថា “នៅថ្ងៃស្អែក ទី ២១ សីហា នេះ ខ្ញុំនឹងជួបប្រជុំព្រមទាំងហូបអាហារសាមគ្គីជាមួយបងប្អូនថ្នាក់ដឹកនាំមកពីគណបក្សនយោបាយទាំង២០ នៅវិមានសន្តិភាព។ ការជួបជុំបងប្អូននៅថ្ងៃស្អែកនេះ គឺនឹងពិភាក្សាគ្នាក្នុងការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់” រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតកន្លងមកនេះ”។

សម្តេច បានបន្តថា ព្រោះថាការចូលរួមផ្តល់នូវមតិយោបល់ច្រើនគឺរមែងនាំមកនូវផលប្រយោជន៍វិជ្ជមានល្អៗច្រើនសម្រាប់ចូលរួមកសាងជាតិ។ នេះក៏បង្ហាញអោយឃើញថាយើងរួបរួមគ្នាជាកម្លាំងស្នូលនៃសាមគ្គីភាពនិងឯកភាពជាតិពិតប្រាកដតាមគន្លងលទ្ឋិប្រជាធិបតេយ្យ។ សូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទាំងអស់ដែលចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការកសាងប្រទេសអោយកាន់តែរីកចម្រើន។

អរគុណបងប្អូនជនរួមជាតិទូទាំងប្រទេសដែលបានសម្រេចចិត្តទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ (២០១៨-២០២៣) កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងមកនេះដែលមានចំនួនពលរដ្ឋទៅបោះឆ្នោតដ៏ ច្រើនលើសលុប បំផុត ៦.៩៥៦.៩០០ (៨៣,០២%)។

សូមអរគុណបងប្អូនកូនក្មួយសមាជិកសមាជិការគណបក្សប្រជាជនទូទាំងប្រទេស ជាពិសេសដែលបានចូលរួមយ៉ាងសកម្មទាំងនៅក្នុងពេលយុទ្ឋនា ការឃោសនាបោះឆ្នោត និងបានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជន លេខ២០ ភ្លូកទឹកភ្លូកដី ដែលលទ្ឋផលផ្លូវការពី គ.ជ.ប កាលពី ថ្ងៃទី ១៥ សីហា ២០១៨ គឺបានប្រកាសថា គណបក្សប្រជាជនកម្ពុជាឈ្នះ អាសនៈទាំង ១២៥ នៅគ្រប់ខេត្តក្រុងទាំង២៥មណ្ឌល់។ នេះសបញ្ជាក់ អោយឃើញច្បាស់ថា បងប្អូនជនរួមជាតិមានជំនឿទុកចិត្តឥតងាករេលើ ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត ហើយបងប្អូនបានសម្រេចចិត្តជ្រើស រើសសន្តិភាព ការអភិវឌ្ឍ និងបន្តចាក់ឬសប្រជាធិបតេយ្យជាសំខាន់បំផុត សម្រាប់ប្រទេសជាតិយើងទាំងមូល។

ទន្ទឹមនឹងនេះដែរ សូមអរគុណគណបក្សនយោបាយទាំង ១៩ទៀត ដែល បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យ ដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ រាជរដ្ឋាភិបាលអាណត្តិទី៦ ថ្មីនឹងត្រូវបានរៀបចំបង្កើតនៅសប្តាហ៍ទី១នៃខែ កញ្ញា ខាងមុខនេះ។

សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង