ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីសាធារណការខេត្តព្រះវិហារ ប្រកាសតែងតាំងអនុប្រធានមន្ទីរ ប្រធានការិយាល័យ និងប្រគល់ភារកិច្ច ដល់មន្ត្រីជាច្រើនរូប ដើម្បីប្រសិទ្ធិភាពការងារ

2,523

 

ព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះបានរៀបចំពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនអនុប្រធានមន្ទីរ ប្រធានការិយាលយ័ អនុប្រធានការិយាលយ័ អង្គភាពមន្ទីរទាំងអស់ ។

  ពិធីនេះធ្វើឡើងក្រោមវត្តមានលោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងមានការចូលរួមពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្តមួយចំនួនទៀត។

   លោក សំ លាងទ្រី បានឲ្យដឹងថា ថ្ងៃនេះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មានក្តីមោទនភាព និងរីករាយក្រៃលែង និងជាថ្ងៃដែលប្រកបដោយមហាកិត្តិយស ដែលថ្នាក់ដឹកនាំខេត្ត បានចូលរួមក្នុងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។

    លោក សំ លាងទ្រី បានគូសបញ្ជាក់ទៀតថា ស្របពេលដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិសយ័ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទន្ទឹមនិងភាពរីកចម្រើនលើគ្រប់វិសយ័របស់ប្រទេសជាតិ គឺត្រូវការទាមទានូវធនធានមនុស្ស ដែលមានសមត្ថភាពមកបំរើការងារផ្សេងៗ តាមវិសយ័នីមួយៗ ដោយឡែក វិសយ័សាធារណការ និងដឹកជញ្ជូនគឺជាវិស័យមួយ ក្នុងចំណោមវិសយ័ទាំងអស់ដែលបានដើរតួសំខាន់ ក្នុងការអភិវឌ្ឃន៍ហេដ្ឋរចនាសម្ពន្ធ័សាធារណការ។

   លោកប្រធានមន្ទីរសាធារណការ បានបន្តឲ្យដឹងថា ពាក់ព័ន្ធនិងបញ្ហានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានរៀបចំរចនាសម្ពន្ធ័ដឹកនាំ ស្របតាមប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពង្រឹងប្រសិទ្ធិភាពដឹកនាំការងារ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងការអភិវឌ្ឍន៍វិស័យសាធារណការ និងដឹកជញ្ជូនឲ្យមានការរីកចំរើន។     

    ជាមួយគ្នានោះផងដែរ លោក សំ លាងទ្រី បានសំដែងនូវក្តីមោទនភាពក្រៃលែង ដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្រេចនូវស្នាដៃធំៗជាច្រើន ជូនជាតិមាតុភូមិ ក្រោមការសហការសាមគ្គីគ្នាជាធ្លុងមួយ រវាងមន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងក្របខណ្ឌ័មន្ទីរ។

   លោក គោ ស៊ុប៊ុនសឿត បានសំដែងនូវការចូលរួមអបអរសារទរ ចំពោះមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារទាំងអស់ ដែលត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ចចាប់ពីថ្នាក់អនុប្រធានមន្ទីរមួយរូប គឺលោក អ៊ូ សៅឌីនិងប្រធានការិយាល័យ, អនុប្រធានការិយាល័យ ក៏ដូចអង្គភាពដ៍ទៃទៀតទាំងអស់ ក្នុងន័យពង្រឹងប្រសិទ្ធិភាពការងារ នៅតាមការិយាល័យនិមួយៗ ក៏ដូចជា កន្លែងផ្សេងៗទៀតឲ្យដំណើរទៅដោយភាពរលូន និងស៊ីសង្វាក់គ្នា។

   លោកអភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងនូវការកោតសរសើរដល់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏ដូចជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលកន្លង បានមូលមតិគ្នាជាឯកច្ឆ័ន ក្នុងការឯកភាពគ្នាតែងតាំងមន្ត្រី ដោយសម្លេងភាគច្រើន ដែលទង្វើរនេះគឺនៅតាមមន្ទីរផ្សេងនៅតាមរាជធានី ខេត្ត គេកម្រនិងធ្វើអញ្ជឹងណាស់ យ៉ាងច្រើនគេកោះហៅអនុប្រធានមន្ទីរមកធ្វើការវាយតម្លៃ ក្នុងការតែងតាំងមន្ត្រីតែប៉ុណ្ណោះ។

  ឆ្លៀតក្នុងឱកាសនោះលោក គោ ស៊ុប៊ុនសឿត បានផ្តាំផ្ញើឲ្យមន្ត្រីដែលបានតែងតាំង និងប្រគល់ភារកិច្ចនៅពេលនេះ ត្រូវយកចិត្តទុកដាក់បំពេញការងារ ដោយធ្វើការសហការ សាមគ្គីគ្នា ដើម្បីអោយវិសយ័សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៅទៀត។

   គួរបញ្ជាក់ថា  លោក អ៊ូ សៅឌី អតីតប្រធានការិយាល័យសាធារណការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារត្រូវបានតែងតាំងជាអនុប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ៕

 

អត្ថបទដែលជាប់ទាក់ទង