ថ្ងៃទី១៦ ឧសភា រកឃើញអ្នកឆ្លងថ្មី ៣៦០ នាក់ ជាសះស្បើយ ៨៨៦ នាក់ និងស្លាប់ ៤ នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១រកឃើញអ្នកឆ្លងថ្មី ៣៦០ នាក់ទៀត ជាសះស្បើយ ៨៨៦ នាក់ និងស្លាប់ ៤ នាក់ ករណីឆ្លងសហគមន៍ ៣៥៦ នាក់ អ្នកដំណើរពីបរទេស ៤ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងសរុប២២៥៤៤ នាក់ អ្នកជាសះស្បើយ១៣០០៦ នាក់ អ្នកស្លាប់១៥៤ នាក់៕