ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានបុកម៉ូតូ កិនបែកក្បាល ខ្ទាតខួរពេញផ្លូវជាតិលេខ១គួរន្ធត់!

111

កណ្ដាល៖ក្រុមសមត្ថកិច្ចបានរាយការណ៍អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូនិងរថយន្ត បុកគ្នាបណ្តាល អោយមនុស្សស្លាប់ម្នាក់ មើលទៅដោយរន្ធត់បែកក្បាលខ្ទាតខួរពេញផ្លូវជាតិលេខ១ និងខូចខាតម៉តូ០១គ្រឿង និងរថយន្ត០១គ្រឿងផងដែរ។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១នេះនៅ លើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៤៧-៤៨ ភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រុមសមត្ថកិច្ចបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ នោះដោយមានម៉ូតូ០១គ្រឿង ម៉ាកHONDA.WAVពណ៍ពាក់ស្លាកលេខ ព្រៃ វែង1I.8904 បើកបដោយឈ្មោះក្រួច ព្រម ភេទប្រុស អាយុ៥២ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម(ស្លាប់) ។ ដែលបើកបរមានទិសដៅផ្ទុយគ្នា ពីភ្នំពេញ ទៅអ្នកលឿង។ លុះពេលបើកមកដល់កន្លែងកើតហេតុខាងលើ ក៍បានប៉ះដៃម៉ូតូគ្នារួច ក៏ផ្លាតចូលរថយន្ត០១គ្រឿងម៉ាកHuyndri ប្រភេទដឹកទំនិញ ទំងន់5តោន ពណ៌សពាក់ស្លាកលេភ្នំពេញ 3A-9099 បើកបរដោយជនមិនស្គាល់ អត្តសញ្ញាណ (គេចខ្លួន)។
ចំណែក ម៉ូតូ០១គ្រឿង និងរថយន្តខូចខាត០១គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែង និងយកទៅរក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង