រកឃើញអ្នកឆ្លងជំងឺកូវីដថ្មី ៣៤៥ នាក់ ជាសះស្បើយ ១៣៣៧ នាក់ និងស្លាប់ ២ នាក់
ភ្នំពេញ ៖ បើតាមក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដថ្មី ៣៤៥ នាក់ទៀត ជាសះស្បើយ ១៣៣៧ នាក់ និងស្លាប់ ២ នាក់ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៤៤ នាក់ និងអ្នកដំណើរពីបរទេស ១ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងសរុប២២៨៨៩ នាក់ អ្នកជាសះស្បើយ១៤៣៤៣ នាក់ និង អ្នកស្លាប់ ១៥៦ នាក់៕