ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ព្រះឥន្ទ្រ ចាក់កន្ទុយលេខ

136

ភ្នំពេញ៖រឿងកន្ទុយលេខពេលនះ បានផ្អើលដល់ស្ថានព្រះឥន្ទ្រហើយ សូម្បីតែព្រះឥន្ទ្រពេលនេះ ក៏វក់នឹងកន្ទុយលេខរហូតពេលខ្លះ
ចង់ភ្លេចតួនាទីរបស់ខ្លួននា ស្ថានកណ្ដាលទៀតផង ។
សូមទោសរឿងនេះ ទើបតែនឹងបែកការបន្ទាប់ពី ក្រសួងខាងឧត្តុនិយមនា ស្ថានកណ្ដាលប្រកាសប្រាប់ ជនានុជនរបស់ខ្លួនពីរឿង
ភ្លៀង រឿងខ្យលកន្ត្រាក់ រឿងមូស្សុងនារតីដែលកំពុង តែត្រៀមខ្លួនធ្វើសកម្មភាព លើដែនដីកម្ពុជាយើងនេះទេ ។
ព្រះឥន្ទ្របានឆាតទៅសុំលេខទេវតា ធំសុំលេខទូរស័ព្ទទេវតា ដែលគ្រប់គ្រងខ្យល់កន្ត្រាក់។ទេវតាធំផ្ញើមកព្រះឥន្ទ្រស្មានតែ ទេវតាធំផ្ញើលេខមកឲ្យចាក់ ក៏ព្រះឥន្ទ្រយកលេខនោះ ទៅចាក់ឆ្នោតទៅហើយ មិនទាំងត្រូវទៅទៀត។លុះឭុគេនិយាយពីខ្យល់កន្ត្រាក់ ទើបព្រះឥន្ទ្រឆ្លេរឆ្លា សុំលេខទូរស័ព្ទទេវតា ខ្យល់កន្ត្រាក់ដើម្បីសុំសម្រួលខ្លះៗ កុំឲ្យកាចពេក ព្រោះស្ថានមនុស្សពេលនេះ កំពុងតែវឹកវរ ដោយសារកូវីដ១៩សម្បើមណាស់ ។
អាគេឈឺក្បាល់នឹងរឿងកូវីដ ១៩ព្រះឥន្ទ្របែរជាវក់ជាមួយ កន្ទុយលេខហើយចាញ់ រហូតខ្ចីលុយស៊ុន អ៊ូខុងមកចាក់ទៅទៀត ។ពេល
នេះបែកការត្រឹមស៊ុន អ៊ូខុងឡើង មកទារបំណុលហ្នឹងហ្នា ។ចំជាអត់កំណើតមែនតិច លោជ្រុះបុណ្យអស់ព្រះឥន្ទ្រ ?
ព្រះឥន្ទ្រមានចរឹកធូរថ្លៃបែបនេះ ទើបសត្វមាន់ និយាយដើមរាល់ថ្ងៃនោះនោះ។មិនឲ្យនិយាយដើមយ៉ាងម៉េច ប់មាន់ត្រូវមនុស្ស
សម្លាប់ធ្វើអាហាររៀងរាល់ថ្ងៃ ពិសេសពេលបុណ្យទានម្ដងៗ មាន់ត្រូវមនុស្សសម្លាប់ឡើងពាយនោះ។លុះឡើងមកប្ដឹងព្រះឥន្ទ្រ បែរជាព្រះឥន្ទ្រឲ្យរៀបរាប់ពីវិធី យកមាន់មកធ្វើម្ហូប របស់ពពួកមនុស្ស ។
លុះមាន់ប្រាប់ថាដំបូងគេអារ ក ដោយដាក់អំបិល បន្តិចក្នុងឈាម បន្ទាប់ពីគេដាំទឹកពុះ ហើយគេចាប់ផ្ដលើមស្រុសបោចរោមវះ
ពោះធ្វើគ្រឿងក្នុង និង កាប់ជាដុំៗ ។ក្រោយពីកាប់ហើយ គេចិញ្ច្រាំខ្ទឹមនិងរំលីងខ្ទឹម ឲ្យឡើងឈ្ងុយ . . . ។
មាន់ទើបតែនិយាយបានត្រឹមនេះ ក៏ត្រូវព្រះឥន្ទ្ររាដៃ ឃាត់ព្រមទាំងនិយាយថា បានហើយៗឈប់ និយាយអញស្រក់ទឹកមាត់ខ្លាំង
សម្បើមណាស់ ។មួយម៉ាត់របស់ ព្រះឥន្ទ្រធ្វើឲ្យមាន់អស់សង្ឃឹម ចាកចេញមកវិញដោយ មិនលាមួយម៉ាត់ ។ ពេលនេះមាន់ និង ស៊ុន អ៊ូខុងប្រ
កាសថាលែងលាក់លៀម រឿងព្រះឥន្ទ្រទៀតហើយ ។
ស៊ុន អ៊ុខុងនិយាយថា រូបគេនៅស្ថានកណ្ដាល រកស៊ីតែចងការលុយ ដល់ព្រះឥន្ទ្រខ្ចីមក ចាក់កន្ទុយលេខ មិនសងបែបនេះ អស់លុយពី
ធនាគារដែលបម្រុងទុកទិញ ផ្លែឈើចែក សមាជិក ស្វាស៊ី ។ពេលនេះស្វាខំសន្សំសំចៃ ស៊ីតែសាច់គោ មុខឡើងអាក្រក់ ដូចមនុស្សទៅហើយ ៕

អត្ថបទដែលជាប់ទាក់ទង