នាំយកអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាតស្បៀងអាហារ ចំនួន ៣,៧៣១ គ្រួសារ នៅតាមសង្កាត់ទាំង៧
ភ្នំពេញ៖រដ្ឋបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានពាំនាំស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភជូនដល់បងប្អូន ប្រជាពលរដ្ឋកំពុងប្រឈម នឹងបញ្ហាខ្វះខាតស្បៀងអាហារ ដោយសារតែស្ថិត ក្នុងតំបន់ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩ នៅទូទាំងមូលដ្ឋានខណ្ឌ សរុបចំនួន ៣,៧៣១ គ្រួសារ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចទាំងទ្វេ តាមរយៈ លោកអភិបាលរាជធានីភ្នំពេញ បានផ្តល់ជូនបងប្អូនទាំង ៣,៧៣១ គ្រួសារខាងលើ ដោយក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ទឹកត្រី ១យួរ និងត្រីខ ១០ កំប៉ុង៕