ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករ កម្មការិនី និងប្រជាពលរដ្ឋ នៅខណ្ឌកំបូល ១៩៣៦ គ្រួសារ មកទទួលអំណោយ របស់សម្ដេចតេជោ

118

ភ្នំពេញ ៖ លោក សេង គុណ អភិបាលរងខណ្ឌកំបូល និង ជាប្រធានក្រុមយុវជនខណ្ឌ(ស ស យ ក)
បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី សរុប២សង្កាត់ គឺសង្កាត់ឪឡោក៩៣៦គ្រួសារ និងសង្កាត់កន្ទោកចំនួន១ពាន់គ្រួសារ តែបងប្អូនមកទទួលជានិមិត្ដរូបចំនួន៤០គ្រួ សារ សរុបថ្ងៃនេះ ចំនួន១៩៣៦ គ្រួសារ ដែល ជួបជីវភាពខ្វះខាត ក្នុងកំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ស្ថិតនៅភូមិ ត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល ។
សូមរំលឹកថា៖ រយៈពេល២សប្ដាហ៏កន្លងមកនេះ អាជ្ញាធរ ខណ្ឌ សង្កាត់ បាននាំយកអំណោយសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹត្ដបណ្ឌិតចែក ជូនដល់ដៃបងប្អូនផ្ទាល់ បានសរុបជាង២ ម៉ឺនគ្រួសារហើយ ។ ពិធីសំណេះ សំណាលនេះ បានប្រព្រឹតទៅ នាព្រឹកថ្ងៃពុធ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅស្នាក់ការភូមិត្រពាំងឈូក ។
នាឱកាសនោះ លោក សេង គុណ អភិបាលរងខណ្ឌកំបូល បានបញ្ជាក់ថា៖ អាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ នាំយកអំណោយសប្បុរសធម៏ របស់សម្ដេចទាំងធ្វេយកមកចែកជូន បងប្អូន កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃនេះ មានការយឺតយ៉ាវបន្ដិចមែន តែបងប្អូនក៏សូមមានការអធ្យាស្រ័យ ផង ។
លោកក៏បាន ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចតាមរយៈ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម រាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬ និន្នាការនយោបាយណាមួយឡើយ ។
លោកបន្តថា៖ ថ្វីត្បិតតែអំណោយ មនុស្សធម៌ដែល បាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលនូវការ ទុក្ខលំបាករបស់បងប្អូន បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយក ចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា កាកបាទក្មរហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលនិង ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា ។
លោក សេង គុណ ក៏បានអំពាវនាវសូមឱ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺកូវិដ.១៩(COVID-19) ដោយមេត្តាកុំមានការ ប្រមូលផ្ដុំជួបជុំជាក្រុម និង ត្រូវអនុវត្តន៍តាមបទបញ្ជារបស់ រាជរដ្ឋាភិបាលកម្ពុជា និង វិធាននានារបស់ក្រសួងសុខភិបាល ។
ហើយចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះឡើង យើងទាំងអស់គ្នាមាន ការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាព នៃការរីរាលដាលជា បន្តបន្ទាប់នៅក្នុងសហគមន៍។ ជំងឺនេះកាចសាហាវណាស់ ហេតុនេះសូមបងប្អូនស៊ូទ្រាំលំបាក និង អត់ធ្មត់អនុត្តន៍វិធានការសុខាភិបាលក្នុង រយៈពេលខ្លី ដើម្បីភាពសុខសាន្តរបស់សង្គមជាតិ យើង ប្រសិនបើបងប្អូនមិនមាន ការចាំបាច់ទេ សូកុំចេញពីផ្ទះ បើចេញពីផ្ទះត្រូវ ពាក់ម៉ាស់ឲ្យជាប់ជាប្រចាំ ។
ក្នុងឱកាសនេះដែរ លោក សេង គុណ តំណាងឲ្យអភិបាលខណ្ឌកំបូល លោកស៊ុន សូដា និងតំណាងឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បាន នាំយក អំណោយមនុស្សធម៌របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត យកមកចែកជូនបងប្អូន នៅថ្ងៃនេះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ១បាវ២៥គីឡូ ក្រាម, មី១កេស, ត្រី ខ ១យួរ និងទឹកស៉ីអ៉ីវ១យួរ ក្នុងមួយគ្រួសារផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង