ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា ប្រាប់ប្រជាពលរដ្ឋថា កុំជឿតាមការឃោសនារបស់ជនអគតិ

138

ភ្នំពេញ ៖ សូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមការឃោសនា របស់បុគ្គលអគតិកន្លងមកមានលើកឡើង មួយចំនួនថា  ការបិទខ្ទប់រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ជាពិសេសក្រុងតាខ្មៅ នៃខេត្តកណ្តាល  អ្នកខ្លះគេថាជាការដកសិទ្ធ  អ្នកខ្លះទៀតគេថាជាការដាក់ទណ្ឌ កម្មពួកគេ…ការលើកឡើងបែបនេះគឺជានយោបាយមនោគមន៍វិជ្ជា បំភ័ន្តការ ពិត  បំភ្លៃការពិត ….ការបិទខ្ទប់នេះមិនមែនដូចគេថាទេ  មិនមែនជាការដកសិទ្ធ  មិនមែនជាការដាក់ទណ្ឌកម្ម  ប៉ុន្តែជាការការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ  ។
ខាងលើនេះជាការលើកឡើងរបស់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅគ្រាដែលលោកអភិបាលខណ្ឌជួប សំណេះសំណាលជាមួយកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស  កម្លាំងកងរាជអាវុធហត្ថខណ្ឌ  កម្លាំងនគរបាលខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ កាលពីព្រឹកថ្ងៃទី១៩  ខែឧសភា  ឆ្នាំ២០២១  នៅសាលាខណ្ឌច្បារអំពៅ ។
ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌ បានបន្តថា ការបិទខ្ទប់នេះជាការការពារ បង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំអោយរីក រាលដាល  ជាការកាត់ផ្តាច់ប្រភព នៃជំងឺឆ្លងគ្រប់ប្រភេទ  ប្រសិនបើតំបន់នោះផ្ទុះហើយយើងមិនបិទខ្ទប់ទេ  អ្នកដែលនៅតំបន់នោះ នឹងដើរប្រសេចប្រសាច ទៅតំបន់ផ្សេងទៀត  តើវាឆ្លងប៉ន្មាននាក់ទៀតទៅ..?  ឥញ្ចឹងការបិទខ្ទប់នេះគឺជារការពារនូវអាយុជីវិត  ជាការកាត់ផ្តាច់ប្រភព នៃជំងឺឆ្លង  បើអ្នកណាមានវិជ្ជមានកូវីដ-១៩ ត្រូវយកទៅព្យាបាល  អ្នកដែលជាប់ពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានត្រូវយកសំណាកនិងដាក់អោយធ្វើចក្តាឡី ស័ក  ។
លោកអភិបាលបានបន្តទៀតថា  ធ្វើបែបនេះ គឺជាការកាត់ផ្តាច់ប្រភពនៃជំងឺឆ្លង ជាពិសេសគឺជាការការពារ អាយុជីវិតបងប្អូន ប្រជាពលរដ្ឋរបស់យើង… គឺសមហេតុសមផលហើយវាជាតថភាពពិតនៅក្នុងពេលបច្ចុប្បន្ននេះ ដែលរាជ រដ្ឋាភិបាលបានអនុវត្តវិធានការបិទខ្ទប់ទាន់ ពេលវេលាហើយការពារបាន អាយុជីវិតប្រជាពលរដ្ឋរបស់យើង… ដូច្នេះយើងត្រូវដឹងទាំងអស់គ្នា…មិនត្រឹមតែប៉ុណ្ណឹងទេ  បិទខ្ទប់ហើយ  ការពារអាយុជីវិតបងប្អូនហើយ  កាត់ផ្តាច់ប្រភពនៃជំងឺឆ្លងហើយ  រាជរដ្ឋាភិបាលបានត្រៀម សម្ភារៈជាគ្រឿង ឧបភោគ បរិភោគ ទុកចែកជូនបងប្អូននៅក្នុងតំបន់បិទខ្ទប់  បងប្អូនដែលមានជីវភាពខ្វះខាត នេះជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋរបស់យើង ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ ក៍បានចែកអំណោយដល់កងទាំង ៣ប្រភេទ ម្នាក់ៗ ទទួលបានអង្ករ២៥ គីឡូក្រាម មី១កេស និងឃីត១កញ្ចប់ ព្រម ទាំងថ្លែងអំណរគុណដល់ កងកម្លាំងទាំងអស់ដែលបានចូលរួមចំណែក យ៉ាងសកម្មក្នុងការ បង្ការ ទប់ស្កាត់ ប្រយុទ្ធ ប្រឆាំងជំងឺកូវីដ-១៩ ជាពិសេស កម្លាំងកងរាជអាវុហត្ថលើផ្ទៃប្រទេស ដែលបានប្រចាំការការពារតំបន់ក្រហម នៅចំនុចខាងជើង ស្ពានព្រះមុនីវង្សចាស់ តំបន់យឿត្រី និង តំបន់លឿងទុំ មួយចំនួនទៀត   ។
ក្នុងថ្ងៃនេះដែរ លោកអភិបាលខណ្ឌក៍បានជួប សំណេះសំណាលជាមួយមន្ត្រីសាលាខណ្ឌ គ្រប់ការិយាល័យ ព្រមទាំងបានឧបត្ថម្ភអង្ករ ២៥គីឡូក្រាម មី១កេស និងឃីត១កញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង