ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាំងព្រឹកនិងរសៀល រដ្ឋបាលចំការមន យកអំណោយសម្ដេច ទាំងទ្វេរចែកប្រជាពលរដ្ឋជាង៦០០គ្រួសារនាសម័យកូវីដ

68

ភ្នំពេញ៖នៅព្រឹកនិងរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល  នៃគណៈអភិបាលខណ្ឌ និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ រួមជាមួយលោកស្រីអភិបាលរងខណ្ឌ, លោកប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ, និងរដ្ឋបាលសង្កាត់ទន្លេបាសាក់ បានបន្តចុះចែកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត ចំនួន ៤៧៣គ្រួសារ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ លុះនៅរសៀលថ្ងៃខែឆ្នាំដដែល នេះផងដែររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌ តំណាងលោក ថេង សុថុល អភិបាលខណ្ឌ បានបន្តចុះចែកដល់បងប្អូន ប្រជាពលរដ្ឋជីវភាពខ្វះខាត ចំនួន ៧១គ្រួសារ ដែលរស់នៅក្នុងភូមិ៩ សង្កាត់ទន្លេបាសាក់ បន្ថែមទៀត។
ចំពោះអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលរដ្ឋបាលខណ្ឌ នាំយកមកចែកជូនក្នុង ០១គ្រួសារ ទទួលបាន៖ អង្ករ ០១បាវ, មី, ត្រីខ, ទឹកស៊ីអ៉ីវ និងត្រីខ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង