ទឹកបានចាប់ផ្តើមហូរហៀរចេញតាមប្រព័ន្ធលូ លិចចូលតំបន់ផ្សារក្រុងក្រចេះជាបណ្តើរៗហើយ
ក្រចេះ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា គិតមកដល់ម៉ោង៥ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានកើនឡើងដល់កម្ពស់ ២២,១១ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ម៉ែត្រ)។
ក្រសួងបញ្ជាក់ទៀតថា ទឹកបានចាប់ផ្តើមហូរហៀរចេញតាមប្រព័ន្ធលូ លិចចូលតំបន់ផ្សារក្រុងក្រចេះ ជាបណ្តើរៗហើយ ។ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ១ គ្រឿង ដើម្បីបូមទឹកដែលហូរហៀរចេញតាមប្រព័ន្ធលូនោះ បញ្ចូលទៅក្នុងបឹងរំលាច ។
រដ្ឋបាលខេត្តក្រចេះ បានឲ្យដឹងថា ដើម្បីធានានូវការបន្តការពារសន្តិសុខ និងសុវត្ថិភាពប្រជាពលរដ្ឋដែលកំពុងរស់នៅ តាមដងទន្លេមេគង្គ តាមតំបន់កំពុងរងផលប៉ះពាល់ និងតាមតំបន់មួយចំនួន ដែលអាចរងផលប៉ះពាល់ ពីទឹកជំនន់ទន្លេមេគង្គនេះ ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ សូមជូនដំណឹងបន្ថែមដល់បងប្អូន ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ទន្លេមេគង្គ កំពុងឡើងដល់កម្រិតកម្ពស់ជាង ២២ម៉ែត្រ ហួសកម្រិតប្រកាសអាសន្ន ដែលនឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋានលិចលង់ ពិសេសបងប្អូនប្រជាពលរដ្ឋនៅតាមមាត់ព្រែក និងដងទន្លេមេគង្គ ។
ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៨ ទឹកទន្លេមេគង្គលើ ទាំងខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម បានកើនឡើងដល់កម្រិតដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្នហើយ៖