ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនដែលសុំលុយសេវាបន្ថែមពីប្រជាពលរដ្ឋ ប្រឈមនិងការបញ្ឈប់អោយដេញថ្លៃ ការស្ថាបនាលើគម្រោងអភិវឌ្ឍសង្កាត់

87

 

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនទាំងអស់ដែលទទួលបានសិទ្ធិក្នុងការស្ថាបនាលើគម្រោងអភិវឌ្ឍសង្កាត់  បើមានបណ្តឹងពីប្រជាពលរដ្ឋថា ក្រុមហ៊ុនបានសុំលុយសេវាក្រៅបន្ថែមពីប្រជាពលរដ្ឋនោះ ក្រុមហ៊ុននឹងប្រឈមនិងការបញ្ឈប់អោយដេញថ្លៃ ការស្ថាបនាលើគម្រោងអភិវឌ្ឍសង្កាត់ទាំងអស់ ពោលគឺមិនអនុញ្ញាត្តិអោយមានសកម្មភាពបែបនេះចំពោះប្រជាពលរដ្ឋឡើយ ។ 

  នេះបើតាមប្រកាសបញ្ជាក់របស់ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ថ្លែងក្នងពិធីដាក់ឲ្យដេញថ្លៃគម្រោងអភិវឌ្ឍសង្កាត់ទាំង៩ ក្នុងខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី២០សីហាឆ្នាំ២០១៨នេះ នៅសាលាខណ្ឌទួលគោក ដោយមានវត្តចូលរួមពី លោកម៉ែន សេរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និងលោក ឯក ឃុនដឿនអភិបាលខណ្ឌទួលគោករួមជាមួយតំណាងក្រុមហ៊ុនឯកជនជាច្រើនទៀត។ 

  លោកមាន ចាន់យ៉ាដា បានមានប្រសាសន៍រំលឹកថា ក្រុមហ៊ុនទាំងអស់ មុននៃការដេញថ្លៃត្រូវពិនិត្យអោយបានលំអិតនិងច្បាស់លាស់ ជៀសវាងដេញថ្លៃបានហើយអនុវត្តការងារមិនបានល្អធ្វើអោយខូចឈ្មោះក្រុមហ៊ុន។ លោកបានបញ្ជាក់បន្ថែមថា សម្រាប់ខណ្ឌទួលគោក ចំពោះការដេញថ្លៃគម្រោងឆ្នាំ២០១៨នេះ គឺមាន៤ចំណុច ទី១-ការជួសជុលនិងអ៊ុនកៅស៊ូ ទី២-ការជួយជុលផ្លូវបេតុង ទី៣-ការតភ្លើងបំភ្លឺផ្លូវសាធារណៈ និងទី៤-ការជួយជុលបណ្តាញលូ ដែលគម្រោងទាំងអស់នេះត្រូវចំណាយថវិកាប្រមាណជាង១ពាន់លានរៀលដែលរដ្ឋាភិបាលបានទម្លាក់សម្រាប់ការអភិវឌ្ឍមូលដ្ឋាន ក្នុងសង្កាត់ចំនួន៩របស់ខណ្ឌទួលគោក តាមរយៈមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៨នេះ ។

   ក្នុងឱកាសនោះ លោកអភិបាលរងរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមហ៊ុនដែលដេញថ្លៃគម្រោងនេះត្រូវអុនវត្ត ឲ្យមានតម្លាភាព គណនេយ្យភាព យុត្តិធម៌ និង អាចជឿទុកចិត្តបាន  ក្នុងន័យឆ្លុះបញ្ចាំងនូវសកម្មភាពមួយចំនួន ដែលភាគីពាក់ព័ន្ធត្រូវប្រកាន់យកនិង

ជៀសវាង ៖

   ទី១- ក្រុមហ៊ុនឬ អ្នកទទួលការ ត្រូវគោរពឲ្យបាននូវក្រមសីលធម៌ក្រុមហ៊ុន ឬអ្នកទទួលការ ។ ត្រូវស្គាល់ច្បាស់ទីតាំងនិងអំពីទំហំការងារក្នុងគម្រោង ។ ពិចារណាច្បាស់លាស់មុននិងដាក់តម្លៃដេញថ្លៃ ក្រោយការថ្លៃបាន ត្រូវគោរពនីតិវិធីកិច្ចសន្យា និងពេលវេលកំណត់ក្នុងការអនុវត្តគម្រោង ។

   ទី២- ចំពោះគណៈកម្មការលទ្ធកម្ម ត្រូវមានការសសម្រេច ចិត្តត្រឹមត្រូវ ក្នុងការទទួលយក ក្រុមហ៊ុន ឬអ្នកទទួលការ ប្រកដដោយ តម្លាភាព គណនេយ្យភាព និងគោរពតាមការណ៍លទ្ធកម្មសាធារណៈ និងត្រូវឯកភាពគ្នាក្នុងគណៈកម្មការលទ្ធកម្មសង្កាត់ ដោយមូលហេតុច្បាស់លាស់។

  ទី៣- គណៈកម្មការគ្រប់គ្រង ត្រូវមានការតាមដាន ការអនុវត្តគម្ររោងជាប្រចាំ ពិសេសការផ្តល់យោបលកែលម្អ ដោយសររសេរចូលក្នុងសៀវភៅការដ្ឋាន របស់ការដ្ឋាននីមួយៗ និងមានការទទួល

ខុសត្រូវចំពោះលទ្ធផលគម្រោង ។

    បន្ទាប់ពីការដេញថ្លៃរួច លោក ម៉ែន សេរីប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក មានប្រសាសន៍ថា ការដេញថ្លៃនេះវានឹងក្លាយជាសាក្សីពិត ក្នុងអនុវត្តគម្រោងអភិវឌ្ឍមូលនិធិសង្កាត់ទាំង៩ក្នុងខណ្ឌទួលគោក ដើម្បីឲ្យការអនុវត្តគម្រោងដំណើរការទៅបានដោយរលូន លុះត្រាតែគណៈកម្មគ្រប់គ្រងគម្រោងចុះតាមដាន ដំណើរ

ការ របស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិ ក្នុងការជួយជុស តាមអ្វីដែលក្រុមហ៊ុនបានចុះកិច្ចសន្យា ជាមួយគណៈកម្មការយើង ។

  លោកបានបន្តថា នៅពេលយើងអនុវត្តគម្រោងក្រុមហ៊ុនដែលទទួលបានសិទ្ធិ ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋ នៅទីតាំងដែលខ្លួនបានចុះទៅអនុវត្ត ការធ្វើបែបនេះ វាហាក់បីដូចបានជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យពួកគាត់ចូលរួ ថាឆ្នាំនេះយើងធ្វើអ្វី ហើយឆ្នាំក្រោយទៀតយើងធ្វើអ្វី ដើម្បីអភិវឌ្ឍមូលដ្ឋានពួកគាត់ ដើម្បីឲ្យពួកគាត់មានការជឿជាក់ មកលើថ្នាក់ដឹកនាំ ចំពោះការចូលរួមបង់វិភាគទាននានា ព្រោះថវិកាដែលអនុវត្តគម្រោងទាំងនេះ គឺបានមកពីការរួមចំណែក របស់ប្រជាពលលរដ្ឋ តាមរយៈការបង់ពន្ធនានារបស់ពួកគាត់ ៕

អត្ថបទដែលជាប់ទាក់ទង