ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាយសម្ព័ន្ធកម្ពុជា បានទទួលសម្ភារៈហ្វឹកហាត់ ពីសហព័ន្ធកាយសម្ព័ន្ធជប៉ុន

127

ភ្នំពេញ៖សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាថ្មីៗនេះ បានទទួលនូវសម្ភារៈហ្វឹកហាត់ ចំនួន៦ប្រភេទពី សហព័ន្ធកីឡាកាយសម្ព័ន្ធប្រទេសជប៉ុន ។
លោកណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា បានអះអាងថា នេះជាជំនួយ អត់សំណងរបស់សហព័ន្ធកីឡា
កាយសម្ព័ន្ធជប៉ុន ចំពោះសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា ។
សម្ភារៈទាំង៦ប្រភេទនោះមានកង (Ring) ១សិត សេះកង (Pommel Horse) ១ សិត របារហ្នឹង (High Bar) ១ សិត ស្នួរលំហ្នឹង (Beam)១ របារទាប ខ្ពស់ (Uneven Bars)ចំនួន១ ក្តារឈ្នាន់ (Spring Board) ចំនួន៥ ដែលសរុបជាទឹកប្រាក់ ប្រមាណជាង មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក។កន្លងមក សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ធ្លាប់បានទទួលជំនួយជា សម្ភារៈហ្វឹកហាត់បែបនេះ ពីបណ្ដាប្រទេសមួយ ចំនួនដែរដូចជាប្រទេសចិន សាធារណរដ្ឋកូរេ និងប្រទេសរុស្ស៊ី ។
ជប៉ុនជាប្រទេសមួយដែល តែងតែជួយបណ្ដុះបណ្ដាល ដល់មន្ត្រី គ្រូបង្វឹក និង កីឡាករ កីឡាកាយសម្ព័ន្ធកម្ពុជា ។ ជារៀងរាល់ឆ្នាំជប៉ុនតែងតែផ្ដល់នូវ អាហារូបករណ៍ដល់មន្ត្រី និង គ្រូបង្វឹកកម្ពុជា យកទៅបំប៉ន និងបណ្ដុះបណ្ដាល នូវក្នុងប្រទេសរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង