ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លៀងធ្លាក់ដើមឆ្នាំធ្វើឲ្យកសិករខេត្តប៉ៃលិន សប្បាយរីករាយនឹងការបង្ក បង្កើនផល

96

ប៉ៃលិន៖ នៅដើមឆ្នាំនេះ ហាក់ដូចជាមានភ្លៀង ច្រើនជាង ឆ្នាំ២០២០ កន្លងទៅដោយហេតុនេះហើយធ្វើឱ្យ ប្រជាពលរដ្ឋ រស់នៅក្នុង ខេត្តប៉ៃលិន ជាពិសេសស្រុក សាលាក្រៅ មានការ សប្បាយរីករាយ យ៉ាងខ្លាំង ក្នុងការប្រកបមុខរបរកសិកម្ម។
សព្វថ្ងៃនេះមានអ្នកខ្លះ ព្រោះស្រូវ ខ្លះទៀត ដាំពោត ក្រហម និង ដំឡូងមី ជាដើម និងដំណាំផ្សេងៗជាច្រើន។
ឆ្លើយតបនឹងសំណូរអ្នកកាសែតលោក កាវ ភិន អាយុ៥៥ ឆ្នាំជាកសិករ រស់នៅ ភូមិ សួន អំពៅ លិច សង្កាត់ ប៉ៃលិន បានឱ្យដឹងថា គ្រួសារ គាត់ បាន ដាំដំឡូងមីចំនួន ៦ហិកតា ដោយដាំ បាន រយៈពេល ជាង១ ខែមកហើយ ។ ចាប់តាំងពី ដាំដំឡូង មី រហូតមកដល់ ពេលនេះ ដំណាំ ដំឡូង របស់គាត់ ដុះលូតលាស់យ៉ាង ល្អ មិនមាន ងាប់ ដើម ដូច ឆ្នាំមុនៗ នោះទេព្រោះ នៅ ដើមឆ្នាំ ២០២១នេះ ភ្លៀង ធ្លាក់ច្រើនជាង ឆ្នាំមុន ខណ : តម្លៃ ទីផ្សារដំឡូង មី ក៏ឡើង ខ្ពស់ជាង ឆ្នាំមុន ដោយ១ គីឡូក្រាម ឈ្មួញទិញជាង ២ បាត (ប្រាក់ថៃ ) ឯណោះ។
លោកបន្ដថា ក្រោយពី ប្រមូលផលលក់ ឱ្យ ឈ្មួញ រួច បាន ប្រាក់ យក សង ជំពាក់ បំណុល គេ គាត់ ក៏ ចាប់ផ្តើម ជួលត្រាក់ទ័រភ្ជួរដី ក្នុង ចម្ការ ដាំដំឡូង មីសាថ្មីឡើងវិញ។
ជាមួយនេះគាត់ដឹងថា ប៉ុន្មានថ្ងៃមកនេះខាង ធនធានទឹក និង ឧតុនិយម ប្រកាសថា នឹងមាន ភ្លៀង ធ្លាក់ ចាប់ពី ថ្ងៃទី ១៩ រហូតដល់ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ គាត់សង្ឃឹមថាដំឡូង មី របស់គាត់ កាន់តែ ល្អ មិន បារម្ភ ខ្វះ ទឹក ងាប់ ដើមទេ។ បើសិនជា តម្លៃ ទីផ្សារ នៅតែ ខ្ពស់ ដដែល ទៀត ពួកគាត់ អាច នឹង សង ជំពាក់ បំណុល គេ រួចរាល់ ហើយអាច នឹង សល់ ថវិកា ខ្លះសម្រាប់ ផ្គត់ផ្គង់ ជីវភាព ក្នុងគ្រួសារដែរ។
ដោយឡែកលោក ង៉ា លី ហុង ប្រធាន មន្ទីរ ធនធានទឹក និង ឧតុនិយម ខេត្ត ប៉ៃលិន បានឱ្យដឹងថា របប ទឹកភ្លៀង នា ឆ្នាំ ២០២១ នេះ មាន ច្រើនជាង ឆ្នាំ ២០២០ ព្រោះ ភ្លៀង ធ្លាក់ ចាប់តាំងពី ដើមឆ្នាំ ថ្មី នេះ ជា ហូរហែ មក ហើយក៏ នឹងមាន ភ្លៀង ធ្លាក់ ជា បន្តបន្ទាប់ ទៀត មិន ខ្វះ ទឹក នៅតាម ដងស្ទឹង ឬ អូរ ក៏ដូចជា ទឹកភ្លៀង ធ្លាក់ ទៅលើ ដំណាំ ពោតក្រហម ដំឡូង មីនោះ ឡើយ ។ ទឹកភ្លៀង មានអំណោយផល សម្រាប់ ប្រជាពលរដ្ឋ បង្កបង្កើន ផលដំណាំ មិន ព្រួយបារម្ភ ងាប់ ដើម នោះឡើយ ។
លោកថា យ៉ាងណាបងប្អូន ប្រជាពលរដ្ឋ រស់នៅក្នុង ក្រុង និង ស្រុក ត្រូវប្រុងប្រយ័ត្ន នឹងភ្លៀង លាយ ខ្យល់ កន្ត្រាក់ ផ្ទ រ រន្ទះ ដោយ ខាង ក្រសួង ក៏បាន ប្រកាស ហើយ ថា នឹងមាន ករណី ភ្លៀង លាយ ខ្យល់ កន្ត្រាក់ ចាប់ពី ថ្ងៃទី ១៩ រហូតដល់ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង