ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោម ដែលខុសច្បាប់ ត្រូវយកទីកម្ទេចចោល

111


កោះកុង៖រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹង ស្តីពីការដកហូត ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងការចូលទន្រ្ទានកាន់កាប់ដីព្រៃ ក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោម ខេត្តកោះកុង។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃពាមក្រសោមនៃតំបន់ការពារធម្មជាតិ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ត្រូវ​បានការពារនិងអភិរក្សធនធានធម្មជាតិ ការពារគ្រោះធម្មជាតិ ជាពិសេសប្រភពទឹកធម្មជាតិ បម្រើឲ្យសេចក្តីត្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង បានខិតខំយកចិត្តទុកដាក់ ការពារតំបន់ធម្មជាតិនេះ សម្រាប់ជាប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា និងសម្រាប់មនុស្សជាតិគ្រប់ជំនាន់។

រដ្ឋបាលខេត្តកោះកុង ជូនដំណឹងដល់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងសាធារណជន ថា រដ្ឋបាលខេត្តដាក់ចេញនូវវិធានការ គឺ រាល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោម ដែលខុសច្បាប់ ឬពុំមាននៅក្នុងគល់បញ្ជីក្បាលដី ត្រូវប្រគល់ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីមោឃភាព ឬកម្ទេចចោលតាមនីតិវិធី។ ការកាន់កាប់ រុករានដីព្រៃ ឆ្ការ ដុត ឈូសឆាយដីព្រៃ ការសង់ផ្ទះ សង់តូប សង់រោង ដើម្បីយកដី ធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ជាអំពោះល្មើសច្បាប់ និងត្រូវចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។

អត្ថបទដែលជាប់ទាក់ទង