ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយការបោះឆ្នោត សម្តេច​តេជោ ជួបជាមួយ ថ្នាក់​ដឹក​នាំមក​ពី​គណបក្ស​នយោបា​យ ចំនួន១៦

88


ភ្នំពេញ៖ សម្តេច​តេជោ ​ហ៊ុន​ សែន ​នាយករដ្ឋមន្រ្តីកម្ពុជា បានជួប​ប្រជុំពិភាក្សា ព្រ​មទាំ​ង​ហូបអាហារ​សាម​គ្គី ជាមួ​យបងប្អូន​ថ្នាក់​ដឹក​នាំមក​ពី​គណបក្ស​នយោបា​យ ចំនួន១៦ នៅ​វិមាន​សន្តិ​ភាព នាព្រឹក​ថ្ងៃ​​ទី ​២១ ខែ​សីហា នេះ។ ចំណែកគណបក្សនយោបាយចំនួន៤ផ្សេងទៀត មិនបានចូលរួមនោះទេ។

ការ​ជួប​ជុំប​ងប្អូន​នៅ​ថ្ងៃ​នេះ ​គឺពិភាក្សាគ្នា​ក្នុងកា​រប​ង្កើត​ “ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​យោបល់​” រវា​ងរាជ​រដ្ឋា​ភិបាល ​និង​គណបក្ស​នយោបាយ​នានា​ ដែល​បាន​ចូល​រួមប្រកួ​តប្រ​ជែងនៅ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំងតំណាង​រាស្ត្រ​នីតិកាល​ទី៦​ កាល​ពី​ថ្ងៃទី​២៩ ​ខែ​កក្កដា ឆ្នាំ២០១៨​កន្ល​ងទៅ​​ ។
+គណបក្សនយោបាយដែលចូលរួមកិច្ចពិគ្រោះយោបល់ខាងលើនេះរួមមានដូចជា៖

១៖ គណបក្សខ្មែររួបរួមជាតិ
២៖ គណបក្សពន្លឺថ្មី
៣៖ គណបក្សសញ្ជាតិកម្ពុជា
៤៖ គណបក្សខ្មែរក្រោក
៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
៧៖ គណបក្សសាធារណរដ្ឋខ្មែរ
៨៖ គណបក្សរស្មីខេមរា
៩៖ គណបក្សហ៊្វុនស៊ិនប៉ិច
១០៖ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច
១១៖ គណបក្សយុវជនកម្ពុជា
១២៖ គណបក្សធម្មាធិបតេយ្យ
១៣៖ គណបក្សឆន្ទៈខ្មែរ
១៤៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៥៖ គណបក្សខ្មែរតែមួយ
១៦៖ គណបក្សប្រជាជនកម្ពុជា

+គណបក្សដែលមិនចូលរួមមាន
១៖ គណបក្សមាតុភូមិយើង
២៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
ទី៤៖ គណបក្សខ្មែរឈប់ក្រ

ការចូលរួមផ្តល់នូវមតិយោបល់ច្រើន គឺរមែងនាំមកនូវផលប្រយោជន៍វិជ្ជមានល្អៗច្រើន សម្រាប់ចូលរួមកសាងជាតិ។ នេះក៏បង្ហាញឲ្យឃើញថា យើងរួបរួមគ្នាជាកម្លាំងស្នូល នៃសាមគ្គីភាព និងឯកភាពជាតិពិតប្រាកដ តាមគន្លងលទ្ធិប្រជាធិបតេយ្យ។
សូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនទាំងអស់ ដែលចូលរួមថែរក្សាសន្តិភាព ដើម្បីកម្ពុជា មានឱកាសគ្រប់គ្រាន់ ក្នុងការកសាងប្រទេសឲ្យកាន់តែរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង