ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ប្រទេស​Belarus​ បង្ខំ​ឲ្យ​យន្តហោះ​ដឹក​អ្នកដំណើរ ចុះ​ចត​ និង​ចាប់ខ្លួន​អ្នកកាសែត​ម្នាក់​របស់​ក្រុមប្រឆាំង​

107

រ៉​យ​ទ័​រ​៖ កាលពី​ថ្ងៃអាទិត្យ​អាជ្ញាធរ​ប្រទេស​ Belarus​ បាន​បញ្ជា​ឲ្យ​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​ចេញ​ប្រតិបត្តិការ​ប្រកាស​សញ្ញា​ អាសន្ន​ក្លែងក្លាយ​ថា​មាន​គ្រាប់បែក​ ដើម្បី​បង្ខំ​ឲ្យ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Ryanair​ ចុះ​ចត​ បន្ទាប់​មក​បាន​ចាប់​អ្នកកាសែត​របស់​ក្រុមប្រឆាំង​ម្នាក់​នៅ​លើ​យន្តហោះ​នោះ​ ដែល​ទ​ង្វើ​នេះ​បាន​ ទទួល​ការ​ថ្កោលទោស​ពី​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​។​

យន្តហោះរបស់ក្រុមហ៊ុន Ryanair ជើងហោះហើរលេខៈ 4978 ឆ្ពោះទៅកាន់ទីក្រុង Vilnius នៃប្រទេសលីតូនី (Lithuania) ដែលកំពុងហោះហើរនៅលើលំហអាកាសនៃដែនដីរបស់សហភាពអឺរ៉ុប ត្រូវបានបង្ខំឱ្យបង្វែរទិសចុះចតនៅអាកាសយានដ្ឋាននៅជិតបំផុត នៃរដ្ឋធានីម៉ិនស៍ (Minsk) របស់ប្រទេសបេឡារ៉ូស (Belarus) ដោយប្រើប្រាស់លេសក្លែងក្លាយថាមានគ្រឿងផ្ទុះបង្កប់ក្នុងយន្តហោះ។

ប្រធានាធិបតីបេឡារ៉ូស បានបញ្ជាឱ្យយន្តរបស់កងទ័ពអាកាសបេឡារ៉ូស MiG29 ហោះប្រដេញតាមយន្តហោះដឹកអ្នកដំណើរដែលមានអ្នកដំណើរចំនួន ១៩៧នាក់ ដឺលក្នុងចំណោមនោះក៏មានសកម្មជនប្រឆាំងផងដែរ ដើម្បីបង្ខំឱ្យបង្វែរទិសចុះចត។
នៅពេលយន្តហោះចុះចតនៅអាកាសយានដ្ឋានរដ្ឋធានីម៉ិនស៍ភ្លាម អាជ្ញាធរបានចាប់ខ្លួនលោក ប្រ៉ូតាសេវិច (Protasevich) ដែលគេដឹងថាជាសកម្មជនប្រឆាំងនិងជាអ្នកសារព័ត៌មានសញ្ចាតិបេឡារ៉ូស និងមិត្តស្រី ដែលរស់នៅនិរទេសនៅប្រទេសលីតូនី។

​ទីភ្នាក់ងារសារព័ត៌មាន​ Delfi​ របស់​ Lithuania​ បាន​ដកស្រង់​សម្តី​របស់​អ្នកដំណើរ​មួយ​រូប​ដែល​និយាយ​ថា​ លោក​ Protasevich​ បាន​អង្គុយ​ដោយ​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​ហើយ​ដាក់​ដៃ​នៅ​លើ​ក្បាល​នៅ​ពេល​ដែល​ដឹង​ថា​ជើងហោះហើរ​ឆ្ពោះទៅ​កាន់​ទីក្រុង​ Minsk​ ។​ យោង​តាម​របាយការណ៍​ នៅ​ពេល​គាត់​ត្រូវ​បាន​នាំ​ចេញ​ទៅ​ គាត់​បាន​និយាយ​ថា​ “​ខ្ញុំ​នឹង​ទទួលទោស​ប្រហារជីវិត​នៅ​ទី​នេះ​”​ ។​ ប៉ុន្តែ​រ៉​យ​ទ័​រ​មិន​អាច​ផ្ទៀងផ្ទាត់​របាយការណ៍​នោះ​បាន​ទេ​។​

​អ្នកកាសែត​វ័យ​ ២៦​ ឆ្នាំ​រូប​នេះ​បាន​ធ្វើការ​ឲ្យ​ភ្នាក់ងារ​ព័ត៌មាន​អន​ឡាញ​ដែល​មាន​មូលដ្ឋាន​នៅ​ប៉ូ​ឡូញ​ឈ្មោះ​ NEXTA​ បាន​ចាក់​ផ្សាយ​នូវ​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ប្រធានាធិបតី​ ប្រទេស​ Belarus​ លោក​ Alexander​ Lukashenko​ កាលពី​ឆ្នាំ​មុន​ តាម​រយៈ​កម្មវិធី​ផ្ញើ​សារ​តាម​បណ្តាញ​សង្គម​ Telegram​ នៅ​ពេល​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ពិបាក​ធ្វើការ​ចាក់​ផ្សាយ​។​

​លោក​ Protasevich​ ដែល​បច្ចុប្បន្ន​បម្រើ​ការ​ឱ្យ​បណ្តាញ​ព័ត៌មាន​ Telegram​ ផ្សេង​មួយទៀត​ដែល​មានឈ្មោះ​ថា​ Belamova​ ត្រូវ​បាន​គេ​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​ Belarus​ ដោយ​បទចោទប្រកាន់​ពី​បទ​ជ្រុលនិយម​ និង​រៀបចំ​កុប្បកម្ម​ទ្រង់ទ្រាយ​ធំ​ និង​ជា​ការ​ញុះញង់​ឲ្យ​មានការ​ស្អប់ខ្ពើម​សង្គម​ ជា​បទចោទប្រកាន់​ ដែល​ លោក​បាន​បដិសេធ​ ។

លោកប្រធានាធិបតីប្រទេស​ Belarus​ត្រូវបានចោទប្រកាន់ពីបទរៀបចំមហាកូដកម្មប្រឆាំងនឹងការកាន់អំណាចយូរអង្វែងរយៈពេល ២៦ឆ្នាំ របស់ប្រធានាធិបតីបេឡារ៉ូស Alexander Lukashenko និងពីបទញុះញង់ឱ្យមានការស្អប់ខ្ពើមសង្គម។ ប៉ុន្មានម៉ោងក្រោយមក អ្នកដំណើរផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យឡើងយន្តហោះ ដើម្បីបន្តដំណើរទៅកាន់ប្រទេសគោលដៅ។

ប្រធានាធិបតីលីតូនីដែលជាសមាជិកសហភាពអឺរ៉ុបបានចោទរដ្ឋាភិបាលរបស់ប្រធានាធិបតី Alexander Lukashenko ថាបានប្រព្រឹត្តអំពើភេរវកម្មគាំទ្រដោយរដ្ឋ និងបានស្នើឱ្យដាក់ទណ្ឌកម្មធ្ងន់ធ្ងរ។ ចំណែកប្រធានកិច្ចការនយោបាយបរទេសរបស់សហភាពអឺរ៉ុបបានថ្កោលទោសនិងបានចាត់ទុកអំពើនេះ គឺជាការប្លន់យន្តហោះ និងជាការប៉ុនប៉ងបំបិទសម្លេងប្រឆាំង។

សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសទាមទារឱ្យដោះលែងសកម្មជនប្រឆាំងរូបនេះជាបន្ទាន់ និងក៏បានទាមទារឱ្យក្រុមប្រឹក្សានៃអង្គការអាកាសចរណ៍ស៉ីលអន្តរជាតិស៊ើបអង្កេតឧប្បដិហេតុននេះ។ ចំណែកក្រុមហ៊ុនយន្តហោះ Ryanair បានថ្លែងថាឧប្បដិហេតុ កាលពីថ្ងៃអាទិត្យ គឺ«អំពើប្លន់គាំទ្រដោយរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង