ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ បាននាំយក ថវិកាចំនួន ៣០.០០០ដុល្លារអាមេរិក ឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១

434

ព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១  លោក សៀក ឡេង តំណាងឲ្យអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP KOH RONG DEVELOPMENT COMPANY LTD និងលោកជំទាវ បាននាំយក ថវិកាចំនួន ៣០.០០០ដុល្លារអាមេរិក ឧបត្ថម្ភជូនដល់  ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម” ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ។

ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានសម្ភារ: ថវិកា និងធនធានដើម្បីយកមកបម្រើសកម្មភាព មនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ ដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង