ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយ មនុស្សធម៌ពីសប្បុរសជន
ព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបាននាំយកសម្ភារ: និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម” ។ ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
អំណោយដែលប្រគល់ជូនមកសាខាកាកបាទក្រហមកម្ពុជាខេត្តមានដូចជា៖
១.ឯកឧត្តម សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារអាមេរិក
២.DV INTERNATIONAL GROUP ឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារអាមេរិក ម៉ាសចំនួន ៥០.០០០ ម៉ាសថ្នាំឪសថបុរាណចិន ២.០០០ ប្រអប់ ថ្នាំទីបចិន២០០ ប្រអប់ វីតាមីនស៊ី ១.៦០០ ទីប និងទឹកបរិសុទ្ធ ២០០ កេស
៣.លោកឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារអាមេរិក
៥.លោកឧកញ៉ា លឹម ហ៊ុយឡេង អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ២០.០០០ដុល្លារអាមេរិក
៥.កាស៊ីណូ យ៉ាប៉ ឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារអាមេរិក
៦.លោក ញ៉ាញ់ ស៊ីថន ម្ចាស់ក្រុមហ៊ុនហ្គោលឌិនឡាយអិនបេតុងលាយស្រេច
(GLSC) ឧបត្ថម្ភថវិកាចំនួន ២.០០០ ដុល្លារអាមេរិក ។
ព្រះសីហនុ៖ ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាអស់លោក លោកស្រីជាម្ចាស់សណ្ឋាគារ កាស៊ីណូ ក្រុមហ៊ុន និងបងប្អូនសប្បុរសជនដែលបាននាំយកសម្ភារ:និងថវិកាឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានសម្ភារ: ថវិកា និងធនធានដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋនៅក្នុងបំបន់បិទខ្ទប់ដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ៕