ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ព្រហ្មទណ្ឌ​ បញ្ជូន​ខ្លួន​បុរស​ម្នាក់ ​ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​ រំលោភ​កូនស្រី​ចុង​

81

​ភ្នំពេញ​ ៖​ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​កំ​បូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២១​ បាន​ចាប់​បញ្ជូន​ខ្លួន​បុរស​ម្នាក់​ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​ធ្វើ​សកម្មភាព​គំរាម​សម្លាប់​កូនស្រី​ចុង​អាយុ​១២​ឆ្នាំ​  និង​រំលោភ​បាន​សម្រេច​១០​ដង​ នៅ​ក្នុង​បន្ទប់​ជួល​ ស្ថិត​នៅ​ ក្នុង​ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ឈ្មោះ​ ចក់​ ជត​ អាយុ​៤៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ បច្ចុបន្ន​រស់នៅ​ភូមិ​កំ​រៀង​ សង្កាត់​កន្ទោក​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​កំ​បូល​ ហៅ​មក​សាកសួរ​ និង​ចាប់​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២១​ ដែល​មានការ​អនុ​ញ្ញា​ពី​លោក​ សាយ​ ណូ​រ៉ា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ​ ។​ ក្រោយ​ពី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​កំ​បូល​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​បង្កើត​ក្មេង​ស្រី​រង​គ្រោះ​ ។​

​ ​លោក​វរសេនីយ៍ទោ​ ឈឹ​ម​ សា​វុ​ធ​ អធិការរង​ទទួល​ការងារ​ ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ​ ប្រាប់​ឱ្យ​ដឹង​ថា​ ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ឆ​ រ​ ស​ អាយុ​១២​ឆ្នាំ​ មុខរបរ​សិស្ស​ ក្រោយ​ពី​ឪពុក​ម្តាយ​លែងលះ​គ្នា​ ក៏​បាន​ទៅ​រស់នៅ​ជាមួយ​ជីដូន​នៅ​ខេត្តតាកែវ​ បន្ទាប់​មក​ជីដូន​បាន​ស្លាប់​ ក៏​មក​រស់នៅ​ជាមួយ​ម្តាយបង្កើត​ និង​ឪពុកចុង​(​ជនសង្ស័យ​)​ នៅ​ខណ្ឌ​កំ​បូល​ នៅ​ក្នុង​អំឡុង​ដើមឆ្នាំ​ ២០២០​ ។​
​ប្រភព​ដដែល​បន្ត​ថា​ លុះ​នៅ​ថ្ងៃមួយ​ក្នុង​អំឡុង​ដើម​ខែមេសា​ ឆ្នាំ​២០២១​ ខណៈ​ដែល​ម្តាយបង្កើត​ក្មេង​ស្រី​រង​គ្រោះ​ទៅ​រកស៊ី​បាត់​ ស្រាប់តែ​ជនសង្ស័យ​ជា​ឪពុកចុង​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​នៅ​ម្នាក់ឯង​  ហើយ​កំពុង​រៀបចំ​ដេក​លើ​គ្រែ​ ក៏​បាន​លួងលោម​ចាប់​ឱប​ថើប​ ហើយ​ដេក​ពោប​ពីលើ​ដោយ​គំរាម​សម្លាប់​នាង​បើ​ហ៊ាន​ស្រែក​ឲ្យ​អ្នក​ ជិតខាង​ដឹង​ និង​ធ្វើ​សកម្មភាព​រំលោភ​បាន​ សម្រេច​ ។​

ក្រោយ​ពី​ធ្វើ​សកម្មភាព​នោះ​ហើយ​ គំរាម​ក្មេង​ស្រី​រង​គ្រោះ ​មិន​ឱ្យ​ប្រាប់​រឿង​នេះ​ទៅ​ម្តាយបង្កើត​ឡើយ​ ។​ សកម្មភាព​នេះ​នៅ​តែ​បន្ត​ធ្វើ​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​ពី​សំណាក់​ឪពុកចុង​បន្តបន្ទាប់​រហូត​១០​ដង​  នៅ​រាល់ពេល​ម្តាយបង្កើត​ក្មេង​ស្រី​រង​គ្រោះ​មិន​នៅផ្ទះ​ ។​
​ ​លោក​អធិការរង​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ រឿង​នេះ​បាន​បែក​ការណ៍​ ក្រោយ​ពី​ក្មេង​រង​គ្រោះ​ទៅ​លេង​ផ្ទះ​ម្តាយមីង​(​ខាង​ម្តាយបង្កើត​នៅ​ខេត្តតាកែវ​)​ ដោយ​នាង​បាន​ប្រាប់​អំពី​ទ​ង្វើ​របស់​ឪពុកចុង​ធ្វើ​មក​លើ​នាង​ ។​ បន្ទាប់​មក​ម្តាយមីង​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ឳ​ពុក​បង្កើត​ក្មេង​ស្រី​រង​គ្រោះ​ ពី​រឿងរ៉ាវ​ទាំងនេះ​ និង​ដឹក​ក្មេង​ស្រី​ងរ​គ្រោះ​មក ​ដាក់​ពាក្យ​ប្តឹង​ជនសង្ស័យ​ជា​ ឪពុកចុង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កន្ទោក​  ខណ្ឌ​កំ​បូល​ និង​មានការ​បញ្ជាក់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ​ ថា​ ក្មេង​ស្រី​រង​គ្រោះ​ពិតជា​រង​ការ​បំពាន​ផ្លូវភេទ​ ។​

​បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ខាង​ភាគី​ជន​រង​គ្រោះ​  កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​កំ​បូល​ហៅ​ ជនសង្ស័យ​ជា​ឪពុកចុង​មក​សាកសួរ​ ។​ នៅ​ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ថា ​រូបគេ​ពិតជា​បាន​រំលោភ​កូនស្រី​ចុង​ពិត​ប្រាក​មែន​ ។​

​ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព​ និង​មាន​ភ​ស្ថុ​តាង​ជាក់លាក់​  ជនសង្ស័យ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕

អត្ថបទដែលជាប់ទាក់ទង