ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកហែលទឹមកពីកក្រៅ ប្រទេសមានសមត្ថភាព ខ្ពស់ដាច់ទើបឲ្យចូលរួម SEA GAMES ២០២១ នៅវៀតតណាម

145

ភ្នំពេញ៖ អគ្គលេខាធិការ នៃសហព័ន្ធខ្មែរហែលទឹកហែម គីរីបានប្រាប់ឲ្យដឹង តាមប្រព័ន្ធអេឡិចត្រូនិចថា សហព័ន្ធចង់បានកីឡាករ-កីឡាការិនី ហែលទឹកមានសមត្ថភាពខ្ពស់ ប្រសិនបើអត្តពលិកកូនខ្មែរកាត់ អាមេរិកទំាង៤នាក់ធ្វើ តេស្តិ៍សមត្ថភាពឈ្នះ កីឡាករកីឡាការិនីនៅកម្ពុជានោះ សហព័ន្ធនឹងយកពួកគាត់ឲ្យចូល រួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។
លោកអគ្គបានបន្តថា បើពួកគាត់ធ្វើតេស្តិ៍ទៅមាន សមត្ថភាពអន់ជាងកីឡាករ-កីឡាការិនី នៅក្នុងស្រុកក៏យើងមិនយកគាត់ដែរ សម្រាប់កីឡាករ-កីឡាការិនី ហែលទឹកខ្មែរ-អាមេរិកនេះម្នាក់ៗ អាចប្រកួតបានពី១ទៅ៣វិញ្ញាសា ហើយសហព័ន្ធមិនទាន់កំណត់ថា ពួកគាត់ត្រូវចូលរួម SEA GAMES ២០២១ យ៉ាងណាទេ ទោះបីពួកគាត់ជាកីឡាករ-កីឡាការិនី ជម្រើសជាតិក៏ដោយ ព្រោះមុននឹងចេញចូលរួម SEA GAMES ២០២១ត្រូវធ្វើតេស្តិ៍ ជាមុនសិន សហព័ន្ធមិនមែនចេះ តែយកពួកគាត់ដោយគិតថា ពួកគាត់ជាក្រុមជម្រើសជាតិ ឬជាកីឡាករ-កីឡាការិនី ក្រៅប្រទេសត្រូវយកពួកគាត់ដាច់ខាតទេ។
កីឡាករ-កីឡាការិនីហែលទឹកយើង គិតលើគុណផល ដោយសារកីឡាករ-កីឡាការិនីក្នុងស្រុក យើងក៏មាន ការរីកចម្រើនច្រើនដែរ បើការធ្វើតេស្តិ៍គុណផលស្មើគ្នា និងប្រហាក់ប្រហែលគ្នា យើងនឹងយកកីឡាករ-កីឡាការិនីយើង ផ្តល់សិទ្ធិចូលរួម ពីព្រោះយើងមិនចង់ថា ឲ្យតែអត្តពលិកនៅក្រៅប្រទេស សុទ្ធតែល្អទំាំងអស់ទេ។ កីឡាករ-កីឡាការិនីមាន សមត្ថភាពល្អដាច់ ឬលើសខ្លាំងពីក្រុមអ្នកនៅក្នុងស្រុក ព្រមទំាំងសង្ឃឹមទទួលបាន មេដាយទៀតនោះយើងនឹងទទួល យកប៉ុន្តែសមត្ថភាពលើសបន្តិចបន្តួច វាមិនមែនជាលទ្ធផលដែល យើងចង់បានទេ ហេតុនេះសហព័ន្ធក៏អត់ យកពួកគាត់ដែរ។
សព្វថ្ងៃនេះសហព័ន្ធខ្មែរហែលទឹក មានកីឡាករ-កីឡាការិនិចំនួន៥នាក់ ហ្វឹកហាត់នៅប្រទេសថៃ និងអាមេរិក៖កីឡាការិនី ម៉ីលី តាន មីននិក នៅរដ្ឋ Frederick សហរដ្ឋអាមេរិក កីឡាការិនី ឡូស៊ី តាន មីននិក នៅរដ្ឋ Frederick សហរដ្ឋអាមេរិក កីឡាករ ម៉ាត់ថេវ ហ្វេ្រង តារា បេននីឈី នៅរដ្ឋ Indiana សហរដ្ឋអាមេរិក កីឡាករ ឆាលីស រចនា បេននីឈី នៅរដ្ឋ Indiana សហរដ្ឋអាមេរិក និង កីឡាករ មនត្រស ផានសុវណ្ណអារុន នៅខេត្តភូកេត ប្រទេសថៃ ជាកីឡាករកម្ពុជា ទទួលអាហារូបករណ៍ពីFINA ដែលសហព័ន្ធបញ្ជូនទៅហ្វឹកហាត់នៅទីនោះ៕

អត្ថបទដែលជាប់ទាក់ទង