ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសេនីយ៍ឯក អ៊ុន សំអាត ប្រើកាំភ្លើងខ្យល់ បាញ់ឆ្កែ និងមកបម្រើការងារមិនទៀងទាត់ , ស្នងការនគរបាលខេត្តកណ្តាល ស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ដើម្បីអនុវត្តវិន័យ

70

 

ខេត្តកណ្តាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើរបាយការណ៍គោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ដើម្បីពិនិត្យសម្រេចរួចហើយប៉ូលិស អ៊ុន សំអាត មកបម្រើការងារមិនទៀងទាត់ ដូចសម្តីបាននិយាយប្រាកដមែន ដូចបណ្តាញសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយពីសារសំឡេង របស់លោកអនុសេនីយ៍ឯក អ៊ុន សំអាត និងប្រើកាំភ្លើងខ្យល់ ម៉ាក Pietro Beretta ប្រើគ្រាប់ជ័រពណ៌ស បាញ់សត្វឆ្កែ ចំនួន០៣គ្រាប់។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានដែលបានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មានខ្លឹមសារថា លោកប៉ូលិស អ៊ុន សំអាត ដែលអួតថា ១អាទិត្យធ្វើការតែមួយថ្ងៃទេ ត្រូវបាន លោកស្នងការនគរបាលខេត្តកណ្តាល ស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ ហើយដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានឲ្យបានជ្រាបថា៖

ចំពោះករណីលោកអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ ៦៥១៤៤ នាយរងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ (បច្ចុប្បន្ន មកជួយការងារនៅការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត) ក្រោយពីកើតមានករណី យកកាំភ្លើងខ្យល់ ម៉ាក Pietro Beretta ប្រើគ្រាប់ជ័រពណ៌ស បាញ់សត្វឆ្កែ ចំនួន០៣គ្រាប់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៦និង៣០នាទីល្ងាច នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បន្ទាប់មកថ្មីៗនេះ ពិនិត្យឃើញថា មានបណ្តាញសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយពីសារសំឡេង របស់លោកអនុសេនីយ៍ឯក អ៊ុន សំអាត និយាយថា «អ្នកខ្លះយាមទាំងយប់ទាំងថ្ងៃ មិនមែនដូចអញមួយអាទិត្យ មកធ្វើការតែមួយថ្ងៃឯណា រកស៊ីប្រាំមួយថ្ងៃព្រលឹមដល់ស្អាង ល្ងាចមកដល់តាខ្មៅវិញ»។

តាមការបំភ្លឺរបស់លោក អ៊ុន សំអាត បានទទួលស្គាល់ថា សំឡេងនោះខ្លួនពិតជាបាននិយាយប្រាកដមែន តែជាការនិយាយលេង ឌឺដងដាក់មិត្តភក្រ្តតែប៉ុណ្ណោះ។ អនុលោមរបាយការណ៍បំភ្លឺរបស់ នាយការិយល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត ថាបុគ្គលនេះពិតជាមកបម្រើការងារ មិនទៀងទាត់ដូចសម្តីបាននិយាយប្រាកដមែន។

បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើរបាយការណ៍គោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ដើម្បីពិនិត្យសម្រេចរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង