ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ

105

 

ភ្នំពេញ៖លោក ថេង សុថុល អភិបាលខណ្ឌចំការមន រួមជាមួយលោកអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ និងមន្ត្រីរដ្ឋបាលខណ្ឌកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ចំនួន ០៧ទីតាំង ក្នុងមូលដ្ឋានខណ្ឌចំការមន។

មន្ត្រីរដ្ឋបាលខណ្ឌឱ្យដឹងថា៖ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋខាងលើ មានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង