ការិយាល័យសាធារណការ និងដឹកញ្ជូនស្រុក រវៀងកៀសម្អាតជញ្ជើមផ្លូវចំណុចរង្វង់មូលព្រំមុខបួន នៃផ្លូវជាតិលេខ៩៥
ខេត្តព្រះវិហារ៖ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួល ការិយាល័យសាធារណការ និងដឹកញ្ជូនស្រុករវៀងបានកៀសម្អាតជញ្ជើមផ្លូវចំណុចរង្វង់មូលព្រំមុខបួន នៃផ្លូវជាតិលេខ៩៥ ក្រោយពីកំណាត់ផ្លូវនេះបានទទួលរងការខូចខាតនិងមានដក់ទឹកនោះ។
មន្ត្រីនៃមន្ទីរសាធារណការ និងដឹកញ្ជូនខេត្តព្រះវិហារបានអោយដឹងថា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ក្រោមការដឹនាំរបស់លោកអភិបាលស្រុករវៀង បានសហការណ៍ជាមួយ ការិយាល័យសាធារណការ និងដឹកញ្ជូនស្រុក បានស្នើរសុំក្រឿងចក្ររបស់កងវវិស្វកម្ម អោយជួយកៀសម្អាតជញ្ជើមផ្លូវដែលមានទឹកដក និងដីដែលចាក់លុបលើជញ្ជើមផ្លូវ នៅត្រង់ចំណុចរង្វង់មូលព្រំមុខបួន នៃផ្លូវជាតិលេខ៩៥ ដែលសកម្មភាពនេះធ្វើឡើងដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួល ៕