ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ ផ្តល់អំណោយម៉ាស់ចំនួន៧៥០០០ម៉ាស់ ដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ.១៩

75

 

ភ្នំពេញ៖អំណោយម៉ាសចំនួន៧៥០០០ម៉ាស របស់សហគមន៏កាតូលិកភូមិភាគភ្នំពេញ ត្រូវបាននាំយកមកផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ឧសភា ដោយមានការចូលរួមពីលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោកអូលី វីយេ ជ្មីតស្លេ អភិបាលព្រះសហគមន៏កាតូលិកកម្ពុជាភូមិភាគភ្នំពេញ។
នេះមិនមែនជាលើកទី១នោះទេ ដែលសហគមន៏កាតូលិកភូមិភាគរាជធានីភ្នំពេញ បានចូលរួមចំណែកជាមួយ អាជ្ញាធររាជធានីភ្នំពេញក្នុងការចែករំលែកការ លំបាករបស់ប្រជាពលរដ្ ឋក្នុងតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលនៅតែគំរាមកំហែង នឹងបន្តឆ្លងរាល ដាលក្នុងសហគមន៏ នៅរាជធានីភ្នំពេញ ហើយកន្លងមកសហគមន៏កាតូលិកភូមិ ភាគរាជធានីភ្នំពេញតែងបានចូលរួម ផ្តល់ជាអំណោយស្បៀងអាហារ និងគ្រឿង ឧបភោគបរិភោគជូនទៅ ដល់បងប្អូនប្រជាពលរដ្ឋដែលស្ថិត ក្នុងតំបន់បិទខ្ទប់ រួម ទាំងសកម្មភាពមនុស្សធម៏មួយចំនួនទៀត។ លោកហួត ហៃ បានចាត់ទុកថាការផ្តល់អំណោយរបស់ សហគមន៏កាតូលិកភូមិភាគភ្នំពេញ នាពេលនេះ បានស្តែងឱ្យ ឃើញពីការយកចិត្តទុកដាក់អាណិតអាសូ ដល់ប្រជាពលរដ្ឋរងគ្រោះខ្វះខាត ដោយជំងឺកូវីដ.១៩នាពេលនេះ និងស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងការដោះស្រាយស្បៀងអាហារ សំភារះការពារទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ ក្នុងសហគមន៏ និងក្រោមការយកចិត្តទុកដាក់ យ៉ាងម៉ត់ចត់ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់លើ ការចាត់វិធានការបន្ទាន់ៗ ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ.១៩នាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង