ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌមានវិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងផ្ទុះជម្ងឺកូវីដ-១៩ថ្មី និងនៅតាមទីផ្សារ

139

 

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌ ដែល
មានមូលដ្ឋានរបស់ខ្លួនមានតំបន់បិទខ្ទប់(តំបន់លឿងទុំ) និងមានផ្សារ ត្រូវអនុវត្តការងារលើកិច្ចការពារ ឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ខណៈដែលពេលនេះមានខណ្ឌមួយចំនួនបាន ផ្ទុះឡើងនូវជម្ងឺកូវីដ-១៩នេះ ជាថ្មីឡើងវិញ។

ការជំរុញបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ឧសភានេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអភិបាលខណ្ឌទាំង១៤នៅសាលារាជធានីភ្នំពេញ ខណៈដែលខណ្ឌមួយចំនួនកំពុងប្រឈម នឹងការបិទខ្ទប់ផ្នែកខ្លះ នៃខណ្ឌរបស់ខ្លួន ពាក់ព័ន្ធនឹងការផ្ទុះឡើងជម្ងឺកូវីដ-១៩ជាថ្មីឡើងវិញ។

តំបន់ដែលផ្ទុះឡើងវិញនូវជម្ងឺកូវីដ-១៩ជាថ្មីនេះ មានមួយផ្នែកខ្លះ នៃខណ្ឌសែន សុខ ,នៅសហគមន៍
AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ‘ ភូមិព្រៃទា សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ៍ សែន ជ័យ និងនៅភូមិឬស្សី ឬស្សីទី២ ឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២និសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យជាដើម ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ចំពោះតំបន់លឿង រដ្ឋបាលរាជធានីភ្នំពេញ បើកឱ្យដំណើរការជាធម្មតា មិនធ្វើការហាមប្រាមនោះទេ ។ អ្វីដែលយើងហាមប្រាម គឺតំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩តែប៉ុណ្ណោះ ដូចដែលយើងបានកំណត់ជាទីតាំងបិទខ្ទប់ដូច
ប៉ុន្មានសង្កាត់ខាងលើ។

លោកឃួង ស្រេងបានបន្តថា ៖ទីតាំងតំបន់រឿងទុំ ដែលបាននិងកំពុងបិទខ្ទប់ អាជ្ញាធរខណ្ឌ ដែលពាក់ព័ន្ធ
ត្រូវតែគ្រប់គ្រងឲ្យបានហ្មត់ចត់បំផុត មិនឱ្យមានការចេញ ចូលដាច់ខាត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ។

ក្រៅពីបញ្ហាដែលបានលើកឡើងខាងលើ លោកឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះពិនិត្យ ស្ថានភាពនៅតាមផ្សារនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ និងធ្វើរបាយការណ៍ពីវឌ្ឍនភាពផ្សារនីមួយៗ ជាប្រចាំផងដែរ ។ លោកបន្តទៀតថា៖ ការបើកផ្សារឡើងវិញនេះ គឺពិតជាមានហានិភ័យខ្ពស់ ចំពោះការឆ្លងរីករាលដាលជំងឺកូវី-១៩ ។ដូច្នេះទាំងខណ្ឌ ទាំងគណៈកម្មការផ្សារត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ជុំវិញវិធានការការពារ ដោយត្រូវផ្សព្វផ្សាយ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ អាជីវករ អនុវត្តវិធានរបស់ក្រសួងសុខាភិបាលជាប់ជានិច្ច។

បន្ថែមពីនេះ លោកឃួង ស្រេង អភិបាលរាជធានីក៏បានជំរុញឱ្យពង្រឹងការរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយនៅតាមទីផ្សារនេះឱ្យបានល្អប្រសើរផងដែរ ដោយបច្ចុប្បន្ននេះ កូវិដ-១៩ ភាគច្រើន ផ្ទុះឡើងវិញ នៅតំបន់មិនរៀបរយតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង