ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែល មានជីវភាពខ្វះខាត១៨២គ្រួសារ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល មកទទួល អំណោយ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិត

94

ភ្នំពេញ៖ ពលរដ្ឋ កម្មករ កម្មការិនី ដែលមានជីវភាពខ្វះខាតចំនួន ១៨២ គ្រួសារទៀត នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល ដែលជាតំបន់បិទខ្ទប់ បានមកទទួលអំណោយ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដើម្បីចូលរួមរំលែកទុក្ខលំបាក និង យកទៅដោះស្រាយជីវភាពបងប្អូនបានមួយគ្រា ក្នុងឱកាសជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងសហគមន៍។
ពិធីចែកអំណោយនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ដោយ មានការចូលរួមពី លោក សេង គន្ធ អភិបាលរងខណ្ឌកំបូល និងលោកស្រី ទេព កញ្ចានា អភិបាលរង តំណាងលោកអភិបាលខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា ស្ថិតនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល ។
លោក សេង គន្ធ អភិបាលរងខណ្ឌកំបូល និងជាប្រធានក្រុមយុវជនខណ្ឌ (ស.ស.យ.ក) បានជួបសំណេះ សំណាលសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានជីវ ភាពខ្វះខាតថ្ងៃនេះចំនួន១៨២ គ្រួសារបន្ថែម ទៀត ។ សរុប មកដល់ថ្ងៃនេះ សង្កាត់កំបូល អាជ្ញាធរផ្ដល់ស្បៀងជូនបងប្អូនបាន ចំនួន៤៤៨២ គ្រួសារហើយ ។
លោកអភិបាលរងខណ្ឌបានបន្ដថា សរុបរយៈពេល៤ សប្ដាហ៍អាជ្ញាធរខណ្ឌកំបូល បានផ្ដល់អំណោយមនុស្សធម៌របស់សម្ដេចតេជោ ជូនពលរដ្ឋ កម្មករ កម្មការិនីដែលមានជីវភាពខ្វះខាត បាន ជាង២០.០០០គ្រួសារហើយស្ថិតនៅសង្កាត់ ៥ គឺសង្កាត់ឪឡោក២៩៣៦គ្រួសារ,សង្កាត់ កន្ទោកចំនួន៦៤០០គ្រួសារ,សង្កាត់កំបូលចំនួន ៤៤៨២ គ្រួសារ,សង្កាត់ស្នោ៣៦២៥គ្រួសារ និងសង្កាត់បឹងធំ ២៤០០គ្រួសារ ។
នៅក្នុងឱកាសនោះ លោក សេង គន្ធ អភិបាលរងខណ្ឌកំបូល បានបញ្ជាក់ថា៖ អាជ្ញាធរ ខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចទាំងទ្វេ យកមកចែកជូនបងប្អូនកម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋនៅថ្ងៃនេះ មានការយឺតយ៉ាវបន្ដិចមែន តែក៏សូមបងប្អូនមានការអធ្យាស្រ័យផង ។
លោកក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចតាមរយៈ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហម រាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬ និន្នាការ នយោបាយណាមួយឡើយ ។
លោកបន្តថា ថ្វីដ្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលនូវការទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថាកាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលនិងទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
លោក សេង គន្ធ ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែចេះការពារខ្លួនពីជំងឺកូវីដ-១៩ ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំគ្នាជាក្រុម និង ត្រូវអនុវត្តតាមបទបញ្ជារបស់ រាជរដ្ឋាភិបាលកម្ពុជា និងវិធាននានារបស់ក្រសួងសុខភិបាល ។
ចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈបានផ្ទុះឡើងមក យើងទាំងអស់គ្នាមានការព្រួយបារម្ភជាខ្លាំងអំពីលទ្ធភាពនៃការរីករាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍។ ជំងឺនេះកាចសាហាវណាស់ ហេតុនេះសូមបងប្អូនស៊ូទ្រាំលំបាក និង អត់ធ្មត់អនុត្តវិធានការសុខាភិបាលក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តរបស់សង្គមជាតិយើង ប្រសិនបើបងប្អូនមិនមានការចាំបាច់ទេ សូមកុំចេញពីផ្ទះ បើចេញពីផ្ទះត្រូវពាក់ម៉ាស់ឲ្យជាប់ជាប្រចាំ ។
ក្នុងឱកាសនោះដែរ លោក សេង គន្ធ តំណាងឲ្យអភិបាលខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា និងតំណាងឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បាន នាំយកអំណោយមនុស្សធម៌ របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតមកចែកជូនបងប្អូន កម្មករ កម្មការិនី ១៨២ គ្រួសារ នៅថ្ងៃនេះក្នុង ១គ្រួសារទទួលបាន ៖អង្ករ១បាវ២៥គីឡូក្រាម, មី១កេស,ត្រីខ១យួរ និងទឹកសុីអុីវ១យួរ ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង