ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ប៉ុល ហំម ល្មមដូរមុខរបរទៅ ចាស់ហើយទុកខ្មោច គណបក្សសង្គ្រោះជាតិរលួយទៅចុះ

122

ភ្នំពេញ៖បើនិយាយឲ្យស្រួលស្ដាប់អ្ហេះនរណាក៏មានសិទ្ធបង្កើតគណៈបក្ស ឬ ធ្វើនយោបាយបានដែរតែសំខាន់ អ្នកនោះមិនមានទោសនិងមានអ្នកគាំទ្រ ។
តាមពិតទៅគណៈបក្សសង្គ្រោះជាតិបានស្លាប់ បាត់ទៅហើយគឺស្លាប់តៃហោង ដោយមិនមានអាចារ្យឲ្យធម៌ទៅទៀត ។ មនុស្សសំខាន់ៗមួយចំនួនដែលជាជន្ទល់ របស់បក្សក្លាយជាអ្នកទោសដែល ខំរត់គេចខ្លួនខ្លះរត់ទៅជ្រកតាមសំយាបផ្ទះគេ នៅឯបរទេស ខ្លះពួនក្នុងរន្ឌកណ្ដុរ ។

ពិតជាកំសត់ណាស់ការសង្ក្រោះខ្មោចឡើងវិញ ទោះបីអាចារ្យខ្លាំងប៉ុណ្ណា ក៏មិនអាចធ្វើឲ្យខ្មោចនោះ ក្លាយជាមនុស្សដែលមានកាយសម្បទាល្អឡើងវិញ បាននោះឡើយ ។ ប្រសិនបើអវៈយវៈ ល្អក៏ខួរក្បាលលែងប្រក្រតីដែរ ។ ឱ ! លោកប៉ុល ហំម អ្ហើយវ័យក៏កាន់តែច្រើន ល្មមដូរមុខរបរទៅធ្វើជាអាចារ្យវត្តទៅ
ធ្វើនយោបាយបានត្រឹមតែ ក្មេងជេរហ្នឹងហេតុអីក៏ខំម្ល៉េះ ។ ចាស់ ៗ អញ្ចឹងបើទៅធ្វើអាចារ្យ ឬ ចូលវត្តក៏ប្រសើរជាង ធ្វើនយោបាយនាំតែក្មេងជេរដែរ ។
តិចលោនិយាយថា ធ្វើនយោបាយព្រោះតែស្នេហាជាតិ គ្មាននរណាជឿទេ បើថាធ្វើនយោបាយ ព្រោះចង់បានអំណាច ក្រែងលោគេជឿខ្លះ តែបើធ្វើនយោបាយ ទំនងជាបក្សដែលស្លាប់តៃហោង ទៅហើយនោះ គ្មានសង្ឃឹមថារស់ឡើងវិញដែរ ហេស ! ហេស ៕

https://fb.watch/5KUqO0npAm/

អត្ថបទដែលជាប់ទាក់ទង